រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយ លោក វីល្លាម
ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធាន
ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់ក
ម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មឱ្យបានអតិបរមា។
លោក ប៉ាន់ សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសចូលរួមពិសាអាហារពេលព្រឹក ដើម្បីផ្សព្វផ្សាយអំពីឱកាសធុរ
កិច្ចនៅក្នុងវិស័យកសិកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអា
មេរិក សហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូធុរជនអាមេរិក អំពីស្ថិរភាពកំណើនសេដ្ឋកិច្ច និង
សក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាបានកំពុងជួបប្រទះ ដែលទាមទារឱ្យ
មានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឱ្យទៅមូលដ្ឋានផលិតកម្មសំខាន់
សំដៅធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក ប៉ាន់ សូរស័ក្ដិ បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបានជម្រាបជូនភាគីអាមេរិក អំពី
គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ដូចជាការអនុគ្រោះពន្ធនាំចូលសម្រាប់
សម្ភារៈ និងគ្រឿងបរិក្ខាកសិកម្ម និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់
ដោយប្រទេសជាដៃគូរបស់កម្ពុជា។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីវិនិយោគរួមគ្នា
លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃផលិតកម្ម
សំដៅបង្កើនតម្លៃបន្ថែម និងបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯកជន និងលើកស្ទួយការ
អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប លោក វីល្លាម ហ៊ីដ បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធរុកិច្ចរបស់វិស័យឯកជននៃប្រទេសទាំង
ពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការ
អភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ៕