វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​បិទ​អា​ជី​វ​ក​ម្មសិ​ប្បក​ម្មលក់​មាន់​ចំ​នួ​ន២​ក​ន្លែ​ង​ក្រោយ​រក​ឃើ​ញមា​ន​ផ​ល​ប៉ះពា​ល់​ដ​ល់ព​ល​រ​​ដ្ឋ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:26 pm ថ្ងៃ Wednesday 3rd October 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​​​

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងមានការចូលរួមពីលោកឃាង ម៉ារិទ្ធិ អនុប្រធានការិយាល័យផលិតកម្ម និងបង្សុ
នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញបិទអាជីវកម្មសិប្បកម្មលក់មាន់ចំនួន២កន្លែង ស្ថិតតាមបណ្តោយ
ផ្លូវ២៩បេតេ ភូមិសន្សំចំរើនផល៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្រោយមានផលប៉ះពាល់លើបញ្ហាគ្មានអនាម័យ
និងមានក្លិនស្អុយជះឥទ្ធិពលដល់ពលរដ្ឋក្បែរខាង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។

ប្រភពអោយដឹងថា ទីតាំងទាំង២មានម្ចាស់ទី១-ឈ្មោះ ប្រាក់ ស្រីមុំ ជាម្ចាស់អាជីវកម្មខ្នាតតូចល្មម ផ្ទះគ្មានលេខ និងទី
តាំងទី២-ឈ្មោះ ឡុង សុវណ្ណារិទ្ធិ ជាម្ចាស់អាជីវកម្មមាន់ខ្នាតធំ ចំណុចផ្ទះលេខ៨២២។ ទីតាំងទាំង២នេះ ស្របនៅលើ
ផ្លូវរួមជាមួយគ្នា។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា មុនឈានដល់ការដឹកនាំកម្លាំងចម្រុះចុះមកបិទអាជីវកម្ម
ទាំង២ខាងលើ គឺ កន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានធ្វើលិខិតណែនាំឱ្យម្ចាស់អាជីវកម្មទាំង២ ត្រូវរុះរើសម្ភារៈរបស់ខ្លួនដែល
មានក្នុងទីតាំងចេញឱ្យអស់ និងត្រូវលាងសម្អាតឱ្យបានស្អាតល្អមុនពេលបញ្ឈប់អាជីវកម្ម។

លោកអភិបាលរង បន្តថា កន្លងមកគឺអាជ្ញាធរធ្លាប់ទទួលបានបណ្តឹងជាច្រើនពីពលរដ្ឋក្បែរខាង ប្តឹងទៅកាន់អាជ្ញាធរអំពី
ផលប្រឈមលើបញ្ហាអនាម័យ ពោលគឺជះក្លិនស្អុយបំផុតចេញពីទីតាំងទាំង២ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់
ពួកគាត់។

ក្រោយទទួលបានបណ្តឹងមក កម្លាំងអាជ្ញាធរ ក្នុងនោះមានមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែង ក៏រកឃើញថា ទីតាំង
ទាំង២ខាងលើ ពិតជាមានផលប្រឈមដូចអ្វីដែលពលរដ្ឋបានប្តឹងប្រាកដមែន ហើយអ្វីពិសេសនោះ គឺទីតាំងទាំង២នេះ
មិនមានអនាម័យល្អលើសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ ។

យ៉ាងណាមិញ នៅវេលាព្រឹកថ្ងៃខែដដែល អាជ្ញាធរបានធ្វើកំណត់ហេតុ ផ្អាកទីតាំងអាជីវកម្មមាន់ទាំង២នេះ និងមិនតម្រូវ
ឱ្យម្ចាស់អាជីវកម្មទាំង២អាចបន្តអាជីវកម្មបានទៀតឡើយ ពោលគឺតម្រូវឱ្យពួកគាត់បញ្ឈប់អាជីវកម្មដោយខ្លួនឯងដោយ
ត្រូវប្រមែប្រមូលសម្ភារៈទាំងអស់ចេញពីទីតាំងរបស់ខ្លួន ហើយត្រូវលាងសម្អាតទីតាំងអោយបានស្អាតល្អជាមុនសិនមុន
ពេលបញ្ឈប់អាជីវកម្មរបស់ខ្លួន ។

ម្យ៉ាងទៀតពួកគេអាចផ្លាស់ប្តូរទីតាំងរបស់ខ្លួនពីតំបន់កំពុងមានផលប្រឈមខាងលើ ទៅតាំងទីទួលនៅតំបន់ដាច់ស្រ
យ៉ាល់សមស្របណាមួយបាន ដែលមិនមែនជាទីប្រជុំជន ដើម្បីជៀសវៀងការប៉ះពាល់ដល់បរិក្ខាអនាម័យសង្គម ពិសេស
រំខានដល់ការរស់នៅរបស់ប្រជាជនក្បែរខាង ។

លោកអភិបាលរងខណ្ឌបន្តថា ក្នុងករណីដែលម្ចាស់ទីតាំងទាំង២ខាងលើ មិនគោរពទៅតាមកំណត់ហេតុ ឬគោល
ការណ៍ណែនាំរបស់អាជ្ញាធរនោះ អាជ្ញាធរនឹងមានវិធានការចាត់ការតាមច្បាប់ជាក់ជាមិនខានឡើយ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com