វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​រ​ដ្ឋម​ន្ត្រីពាណិ​​ជ្ជក​ម្ម៖ ក​ម្ពុជា គឺ​ជា​ប្រទេស​បើ​ក​ចំ​ហរ​ ​​ជាមួយគោ​ល​នយោ​បា​យ​គាំ​ពារ​វិ​និ​យោ​គ​ល្អជា​ងគេ​នៅ​​ក្នុង​តំ​បន់​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:41 pm ថ្ងៃ Wednesday 3rd October 2018អត្ថបទ​ដោយ: ​ចាន់​ ​ចា​ក់​ក្រា​​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក  ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជា គឺជាប្រទេសបើកចំហរសេដ្ឋកិច្ច ជាមួយគោល
នយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់ ជាពិសេសគ្មានការរើសអើងចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន
ហើយវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញពីការធ្វើធុរកិច្ចបាន
១០០ភាគរយ។

លោក បានអះអាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគ ជូនប្រតិភូធុរជននៃបណ្តាប្រទេស
អាស៊ាន និងអាមេរិក មកពីក្រុមហ៊ុនធំៗចំនួន ១០ ដឹកនាំដោយលោក ម៉ាយឃើល មីឆាលឡាក់ (Michael W.
Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃអង្គារ
ទី០២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រតិភូធុរជនអាស៊ាន-អាមេរិក អំពីគោលដៅនៃយុទ្ធសាស្ត្រចតុ
កោណ ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការកែទម្រង់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយសមធម៌ និង
វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យ និងកែសម្រួលចុងក្រោយ
ដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានសង្គតិភាព (ចំណុចស្រប) ជាមួយច្បាប់ដ៏ទៃទៀតរបស់
កម្ពុជា ។

លោកបានលើកឡើងពីឧត្តមភាពរបស់កម្ពុជា ដូចជាលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ (បេះដូងនៃអាស៊ាន) គោល
នយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កម្លាំងពលកម្មវ័យក្មេង តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One ដែលផ្តល់ភាព
បត់បែនខ្ពស់ដល់វិនិយោគិន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទីកាន់ទីផ្សារអន្តរជាតិ
នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ផ្តល់ប្រទេសជាដៃគូរបស់កម្ពុជា។

បន្ថែមលើនោះ លោក ប៉ាន់ សូរស័ក្ដិ ក៏បានបកស្រាយនូវសំណួរ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយប្រតិភូធុរ
ជនអាស៊ាន-អាមេរិក និងសន្យាជួយសម្របសម្រួលរាល់បញ្ហាទាំងឡាយ ដើម្បីឈានទៅសម្រេចបានស្ថានភាពឈ្នះ-
ឈ្នះទាំងអស់គ្នា គឺការវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ និងបែងចែងកំណើនដោយសមធម៌, កាត់បន្ថយផលប៉ះពាល់
បរិស្ថាន និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រចតុកោណថ្មី៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com