វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
គ្រួសារ​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​បឹង​កក់​១​បដិសេធ​ទៅ​នឹង​សម្តី​លោក​ឃុន​ ​សៀ​ ​ដែល​ចោទ​ថា​ ​ដី​លំនៅ​ដ្ឋាន​ដែល​ពូក​គាត់​រស់​នៅ​ជា​ដី​ជួល​​
បង្ហោះ​នៅ​វេលាមោ៉ង 10:50 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          គ្រួសារជនរងគ្រោះដីលំនៅដ្ឋានបឹងកក់មួយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ខែ មេសា ម្សិលមិញ បានប្រកាស
បដិសេធន៍នៅចំពោះមុខអ្នកសារព័ត៌មាន និងបណ្តាញសង្គមព័ត៌មានហ្វេសបុកថា     លោកមករស់នៅលើដីនៅតំបន់បឹង
កក់១ស្ថិតនៅ ភូមិ១១ សង្កាត់បឹង កក់១ខណ្ឌទួលគោគ    រាជធានីភ្នំពេញនេះ មិនមែនជាដីលំនៅដ្ឋានដែលគ្រួសាររបស់
លោក ជួលគេរស់នៅទេ គឺក្រុមគ្រួសាររបស់លោកបានមករស់នៅទីនេះចាប់តាំងពីឆ្នាំ១៩៨២មកម្លេះ លោកបានអះអាង
ថា   មានវិញ្ញាបនបត្រដែលបញ្ជាក់ការកាន់កាប់អចលនវត្ថុ    ពីរាជធានីភ្នំពេញជាអ្នកធ្វើជូនលោកនាសម័យនោះមិនមែន
ឃុន សៀ ជាអ្នកធ្វើទេ។ ហើយដីនេះមិន ទាន់ទៅជាឈ្មោះកម្មសិទ្ធរបស់     លោកឧកញ្ញាឃុន សៀនៅឡើយដែរ គឺជាដី
របស់រដ្ឋាភិបាល ដែលចេញលិខិតកាន់កាប់ដោយឈ្មោះលោក ឆាយ រិទ្ធីសែន។
 
សម្លេង«ក្រុមហ៊ុនរបស់ឃុន សៀ នឹងគាត់បាននិយាយថាខ្ញុំនឹង   ជួលដីនៅកន្លែងនេះខ្ញុំធ្វើការ បដិសេធន៍ទៅវិញថាខ្ញុំមិន
បានជួលដីនៅកន្លែងនេះទេ
»។
          ការបដិសេធន៍របស់គ្រួសារទំនាស់ដីលំនៅដ្ឋាននេះ ខណៈពេលដែលក្រុមហ៊ុនឧកញ្ញា ឃុន សៀ បានចោទប្រកាន់
លោកលី ស៊្រាខេងថា បានមករស់នៅលើដីនៅតំបន់បឹងកក់១ដោយគ្រួសារលោកជាអ្នកជួលដីគេមិនមែនជាកម្មសិទ្ធិរបស់
គ្រួសារលោកផ្ទាល់។ ទាក់ទង ទៅនឹង បញ្ហាខាងលើនេះ   វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ      មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន
ឧកញ្ញា ឃុន សៀបានទេ។
          លោកបានបន្តថា   ដីដែលគ្រួសារលោករស់នៅរាល់ថ្ងៃនេះមានស្នាមលិខិតបញ្ជាក់ ត្រឹមត្រូវច្បាស់លាស់ និងបាន
ចេញលិខិតកាន់កាប់ប្លង់ដីនេះ ដោយមន្ទីររៀបចំក្រុងបានអនុញ្ញត្តិ  លោកក៏បានប្តឹងទៅមន្ទីររៀបចំក្រុងរួចហើយ ដើម្បីឱ្យ
ខាងមន្ទីរធ្វើការទប់ស្កាត់នូវការលក់ដី នៅតំបន់ដែលគ្រួសារលោកកំពុងតែរស់នៅនេះ។
សម្លេង«ខ្ញុំរស់នៅតាំងពី៨២ខ្ញុំមានលិខិតស្នាមរបស់ខ្ញុំ  មិនមែនដូច  ឃុន សៀ អត់មានស្អីទំាង  អស់ស្រាប់តែមករំលោភ
យកដីរបស់ខ្ញុំទេ
.......មន្ទីររៀបចំក្រុងបានអនុញ្ញាតឱ្យខ្ញុំហើយខ្ញុំក៏បានប្តឹងទៅមន្ទីររៀបចំក្រុងដើម្បីទប់ស្កាត់ការលក់ដូរ..»
          លោក លី ស៊្រាខេង បានបន្តទៀតថា លោកបានសរសេរពាក្យប្តឹងជាច្រើនលើកច្រើន សារមកហើយ ប៉ុន្តែអាជ្ញាធរ
មានសមត្ថកិច្ចនៅតំបន់នោះ មិនអាចជួយរកយុត្តិធម៌ជូនគ្រួសារ  រងគ្រោះរបស់លោកបានទេ   មិនតែប៉ុណ្ណោះ បានបញ្ជា
ក្រុមក្មេងស្ទាវញៀនថ្នាំប្រដាប់ទៅ ដោយដំបង ដាវសាមូរ៉ៃ កាំបិត ដុំថ្ម ជាច្រើននាក់ មកតាមវាយកំទេច និងចាក់ធុងបាស់
រំខាន ការរស់នៅរបស់ក្រុមគ្រួសារលោកទាំងយប់ ទាំងថ្ងៃទៀតផង។  លោកថាអភិបាលរងខណ្ឌ    ទួលគោកក៏បានចោទ
គ្រួសាររបស់លោកថាមករស់នៅលើដីទំនាស់នេះ ដោយជួលគេក្នុង មួយខែបួនម៉ឺនរៀល ឬ១០ដុល្លារដែរ។ តែលោកបាន
បដិសេធ ហើយលោកគិតថា ទាំងថ្នាក់ លើ និងអាជ្ញាធរនៅមូលដ្ឋានបានរួមដៃគ្នាធ្វើបាបគ្រួសាររបស់លោក  ដែលជាជន
រងគ្រោះ។
          លោកសុំណូមពរទៅដល់លោកហ៊ុន សែន ឱ្យជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង    កុំឱ្យជនអ្នកមានអំណាចក្នុងជួ
រដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយពេក បើមិនដូច្នោះទេ ប្រទេសជាតិ និងបាត់បង់ដីទៅថ្ងៃអនាគត។
សម្លេង«កុំឱ្យមនុស្សក្នុងជួររាជរដ្ឋាភិបាល ធ្វើបាបប្រជាពលរដ្ឋតទៅទៀតអ៊ីចឹងប្រទេសជាតិ  និងបាត់បង់.............មកាប់
មកសម្លាប់លួចបាញ់ខ្ញុំគ្រប់សព្វបែបយ៉ាង
.........»
 
          ទោះបីយ៉ាងណា គ្រួសាររបស់លោកបានប្តេជ្ញាថា ទ្រាំរស់នៅទីនោះរហូតដល់ទីបញ្ចប់បើទោះជា មានការរារាំងនិង
រំខានដោយក្មេងស្ទាវដែលបញ្ជាដោយក្រុមជនអ្នកមានអំណាច ក្នុងជួររដ្ឋាភិបាលរបស់លោកហ៊ុន សែន ក៏ដោយ។  ទន្ទឹម
និងនោះ លោកអភិបាលរងខណ្ឌ ទួលគោកបានសន្យាជាមួយលោកថា និងរកយុត្តធម៌ ធ្វើអន្តរាគមន៍ចាប់ជនដៃដល់ដែល
បាន វាយកំទេចផ្ទះ ទ្រព្យសម្បតិ្តរបស់គ្រួសារលោក    ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានអាជ្ញាធរ នៅទីនោះរកយុត្តិធម៌
ជូនគ្រួសារជនរងគ្រោះនៅឡើយទេ។ នៅថ្ងៃទី១១នេះ ឃើញមានក្មេង ស្ទាវញៀនថ្នាំជាច្រើននាក់ប្រដាប់ទៅដោយដំបង
ដុំថ្ម កាំបិត ដាវសាមួរ៉ៃ ជាច្រើននាក់   បានចាក់ធុងបាស់រំខានជនរងគ្រោះថែមទៀត   ហើយអាជ្ញាធរមានសមត្ថកិច្ចនៅទី
នោះហាក់ដូច ជាមិនមានការអើពើ និងចំណាត់ការណាមួយចំពោះក្រុមក្មេងទំនើងនោះទេហើយគ្រួសារ របស់លោកកំពុង
តែមានការភ័យខ្លាចពីសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនផងដែរ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com