វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
យុវជនបានចេញពីពន្ធនាគាវិញសង្កាត់ច្បាអំពៅរាជធានីភ្នំពេញ
យុវ​ជ​ន​ម្នា​ក់​ត្រូវ​បា​ន​ជ​ន​ជា​តិ​យួ​ន​ជា​ច្រើ​ន​នា​ក់​ព្រួ​ត​គ្នា​កា​ប់​ប​ណ្តា​ល​ឱ្យ​រ​ង​រ​បួ​ស​ធ្ង​ន់​ត្រ​ង់​ស្មា​ខា​ង​ឆ្វេ​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 11:25 am ថ្ងៃ Monday 1st September 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

     យុវជនម្នាក់ត្រូវបានជនជាតិយួនមានគ្នាជាច្រើននាក់ជិះម៉ូតូ៤ទៅ៥គ្រឿងកាន់កាំបិត ដបស្រាបានព្រួតគ្នាកាប់មកលើ
យុវជនម្នាក់ឈ្មោះកែវ សុធារ៉ា អាយុ១៧ឆ្នាំមានទីលំនៅនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដោយយុ
វជនរងគ្រោះកំពុងតែលេងទាត់បាល់ជាមួយនឹងយុវជនជាច្រើននាក់ផ្សេងទៀតកាលម៉ោងប្រមាណជាពី ៦ល្ងាចថ្ងៃអាទិត្យ
ទី៣១ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ។

      ជនជាតិយួនដែលមានគ្នាមួយក្រុមជិះម៉ូតូស្រវឹងស្រាផងនោះបន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួចមកពួក
គេបានជិះម៉ូតចាកចេញពីកន្លែងកើតហេតុបាត់ទៅ ក្រោយមកប្រជាពលរដ្ឋ  នៅទីនោះបានដឹង និងឃើញជនរងគ្រោះត្រូវ
របួសធ្ងន់ដោយសារជនជាតិយួនកាប់  ក៏បានប្តឹងទៅអា   ជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះ ឱ្យជួយធ្វើអន្តរាគមន៍ចាប់ជន
ដៃដល់ជាជនជាតិយួនមកធ្វើការផ្តន្ទា ទោសទៅតាមផ្លូវច្បាប់ ហើយអាជ្ញាធរចាប់បានជនដែដល់ចំនួន៦នាក់ដើម្បីឃាត់ខ្លួ
នធ្វើការសាកសួរ ពីរឿងរ៉ាវដែលបានកើតឡើងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅតែម្តង។

      ចំណែកឯជនរងគ្រោះក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបញ្ជូនមកទុកនៅឯអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅជាមួ
យគ្នានោះដែរ។ទន្ទឹមនឹងនោះសមត្ថកិច្ចមិនបានអនុញ្ញាតិឱ្យជនរងគ្រោះបានចេញទៅព្យាបាលរបួសនៅមន្ទីរពេទ្យនោះទេ រហូតដល់ថ្ងៃច័ន្ទទី០១ ខែកញ្ញាព្រឹកមិញនេះមានប្រជាពលរដ្ឋព្រះសង្ឃ ក្រុមគ្រួសារជនរងគ្រោះជាច្រើននាក់បាននាំគ្នាប្រ
មូលផ្តុំគ្នានៅមុខអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យជនរងគ្រោះបានចេញមកក្រៅ ដើម្បីធ្វើការព្យាបាលរបួសស្នាមមិនតែប៉ុណ្ណោះអាជ្ញាធរមិនបានអនុញ្ញាតិឱ្យសាច់ញាតិក្រុមគ្រួសារបានចូលទៅជួបជនរង
គ្រោះនៅក្នុងអធិការដ្ឋាននគរបាលនោះដែរ។ ទើបប្រជាពលរដ្ឋមានការខឹងសម្បាយ៉ាងខ្លាំងបានលើកគ្នាទៅតវ៉ាជាមួយអា
ជ្ញាធរខណ្ឌ ហើយក្រោយមកអាជ្ញាធរខណ្ឌក៏បានអនុ ញ្ញាតិឱ្យជនរងគ្រោះបានចេញមក ដើម្បីធ្វើការព្យាបាលតាមការស្នើ
របស់ក្រុមគ្រួសារ និងប្រជាពល រដ្ឋនៅទីនោះ។

     តាមសាច់ញាតិជនរងគ្រោះបានប្រាប់នៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឱ្យដឹងថាមុនកើតហេតុកូនរបស់អ្នក
ស្រីកំពុងតែទាត់បាល់ជាមួយយុវជនដ៏ទៃទៀត ដោយកូនអ្នកស្រីជាអ្នក ចាំហ្គូលបន្ទាប់មកជនជនយួនមួយក្រុមបានចោល
ដបមកលើកកន្លែងដែលកំពុងតែលេងបាល់នោះហើយកូនអ្នកស្រីបានប្រាប់ទៅជនជាតិយួនថាកុំចោលដបមកប្រយ័ត្នត្រូវ
កូនក្មេងតូចៗ ខណៈនោះជនបង្ករហេតុបានស្ទុះចូលក្នុងផ្ទះយកកាំបិតកាប់លើជនរងគ្រោះបណ្តាលឱ្យរងរបួសចំពីក្រោយ
ខ្នងភ្លាមៗនៅនឹងកន្លែងកើតហេតុខាងលើនោះ។

     ដោយឡែកព័ត៌មានVOD បានចុះផ្សាយឱ្យដឹងថា  សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះបានចំណាយពេ
លសាកសួរយុវជន ជាជនជាតិវៀតណាម៧នាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹង  ករណីកាប់យុវជនខ្មែរមួយរូប
ឈ្មោះ កែវ សុធារ៉ា អាយុ១៧ឆ្នាំ តែមិនទាន់ចោទប្រកាន់នៅឡើយទេ។តាមការសាកសួរ និងការផ្ទៀងផ្ទាត់ឈ្មោះយុវជន
ជាជនជាតិវៀតណាមទាំង៧នាក់នោះ មានឈ្មោះ វិន វាំងហ្វុង (២០ឆ្នាំ) កៀង ថាំងដរ(៣០ឆ្នាំ)ងៀង យ៉ាំងងា(១៨ឆ្នាំ)
ឡាំ ញឹកវី (២៣ឆ្នាំ) ជៀ ថាញឹក (អ៊ុន វណ្ណា) (១៧ឆ្នាំ) ចាំង វ៉ានឌឹក (២០ឆ្នាំ) និងចាំង វ៉ានឡេ (១៩ឆ្នាំ)។ ការសាក
សួរពីសាលា ដំបូងនៅថ្ងៃនេះ មិនទាន់ចប់សព្វគ្រប់នៅឡើយទេដោយអាជ្ញាធរខណ្ឌច្បារអំពៅត្រូវបញ្ជូនជនសង្ស័ យទាំង
៧នាក់នោះត្រឡប់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅវិញដើម្បីរងចាំការសាកសួរ នៅព្រឹកថ្ងៃអង្គារ៍ស្អែកនេះជា
បន្តទៀត។

      គូរបញ្ជាក់ផងដែរថា អំបូជនជាតិយួនខុសច្បាប់ជាច្រើនរាប់មិនអស់បានសម្រុកចូលមកក្នុងប្រទេសកម្ពុជាជារៀងរាល់
ថ្ងៃដោយខុសច្បាប់  មិនតែប៉ុណ្ណោះពួកគេសុទ្ធតែមានអំណាចមិនខ្លាច ច្បាប់នៅស្រុកខ្មែរនោះឡើយ ដោយពួកគេបានសំ
អាងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលដឹកនាំ ដោយលោកហ៊ុន សែន បានការពារដល់ពួកគេក្នុងការរស់នៅ នៅលើទឹក
ដីនៃប្រទេសកម្ពុជាសព្វថ្ងៃនេះហើយរដ្ឋាភិបាលខ្មែរមិនទាន់មានច្បាប់ណាមួយដើម្បីបណ្តេញជនជាតិយួនខុសច្បាប់នៅលើ ទឹកដីនៃប្រទេសកម្ពុជាឱ្យពួកគេត្រឡប់ទៅវិញនោះនៅឡើយទេរហូតមកដល់ពេលនេះ៕

_________________________________________________________________________________

អត្ថបទទាក់ទង

កម្ពុជានិងមិនតាំងទីលំនៅអោយជនភៀសខ្លួនពីអូស្ត្រាលីនៅក្រុងភ្នំពេញជាអាចិន្ត្រៃយជាដាច់ខាត់
ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន កុំចុះហត្ថលេខា និងអនុស្សារណៈយល់ព្រមស្តីពីការទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី
អាជ្ញាធរបំបែកអ្នកតវ៉ានៅមុខស្ថានទូត អូស្រ្តាលីរឿងអនុស្សរណៈយោគយល់កម្ពុជាព្រ មទទួលយកជន់ភៀសខ្លួនពី
អូស្ត្រាលីមកកម្ពុជា
សម្ព័នយុវជនកម្ពុជានិងសមាគមន៍ខ្មែរកម្ពុជាក្រោមរៀបចំវេទិការសាធារណៈស្តីពីការបាត់បង់ទឹកដីកម្ពុជាក្រោមនិងច្បាប់
អន្តោប្រវេសន៍នៅកម្ពុជា
បញ្ហាដែលយួនខុសច្បាប់ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាដោយសារមានអំពើពុករលួយ
តើអាជ្ញាធរខ្មែរមានវិធានការណ៍បែបណាចំពោះជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់៧នាក់ប្រើហឹង្សាកាប់លើយុវជន
ខ្មែរបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ?

ក្រុមព្រះសង្ឃនិងសមាគមន៏ខ្មែរក្រោមនៅតែបន្តធ្វើការទាមទារអោយវៀតណាមសុំទោសជាសាធារណៈ
សមាគមន៏ខ្មែរកម្ពុជាក្រោម យុវជន និស្សិតបញ្ញវន្តជួបជុំគ្នាសារជាថ្មីនៅទីលានប្រជាធិបតេយ្យខណៈមន្រ្តីអ្នកនាំពាក្យ
ស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញបានប្រើពាក្យម៉ាក់ងាយមកលើពលករ
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញលោកហ៊ុន សែន ទៅទស្សនកិច្ចនៅ ប្រទេសយួន

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com