វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ហេង ស្រស់
តើ​​អាជ្ញាធរ​​ខ្មែរ​​មាន​​វិធាន​​ការណ៍​​បែប​​ណា​​ចំពោះ​​ជន​​អន្តោ​​ប្រវេសន៍​​វៀតណាម​​ខុស​​ច្បាប់​​៧​នាក់​​ប្រើ​​ហឹង្សា​​កាប់​​លើ​​យុវជន​​ខ្មែរ​​បណ្ដាល​​ឲ្យ​​រង​​របួស​​យ៉ាង​​ធ្ងន់​​ធ្ងរ?​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:48 am ថ្ងៃ Tuesday 2nd September 2014អត្ថបទ​ដោយ: ភស្ដា

        ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ដិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានព្រំប្រទល់ជាប់បីប្រទេសក្នុងនោះប្រទេស
ថៃ ឡាវ និង ប្រទេសយួន។ ចាប់តាំងពីប្រទេសនេះបានរួចរំដោះពីសម័យប្រល័យពូជសាសន៍ក្នុងឆ្នាំ ១៩៧៩ មក ប្រទេស
កម្ពុជាត្រូវបានគេមើលឃើញថា       មានការរីកចម្រើនជាបណ្ដើរៗស្ទើរគ្រប់វិស័យ    ជាពិសេសគឺវិស័យជនអន្តោប្រវេសន៍
វៀតណាម មានការហូរចូលជាបណ្ដើរៗចាប់តាំងពីទទួលបានជោគជ័យលើរបបខ្មែរក្រហមមកម្លេះ។

      ដោយក្នុងនោះជនជាតិ វៀតណាមបានរស់នៅលើទឹកដីខ្មែរដោយសេរីមិនថាលើកទឹកលើដីក្នុងព្រៃឬកន្លែងណា? ដែលពួកគេអាចនៅបានក្រុមជន ជាតិវៀតណាម ទទួលបានសិទ្ធអី្វៗស្ទើរគ្រប់បែបយ៉ាង សិទ្ធការដើរហើរ ការនិយាយស្ដី
  ការរកស៊ី ជាពិសេស គឺពួកគេអាច មាន សិទ្ធប្រើអំពើហឹង្សាលើពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក។   តួយ៉ាងដូចកាលពី ថ្ងៃ
អាទិត្យ ទី៣០ ខែ សីហា ឆ្នាំ ២០១៤ករណី ហឹង្សាមួយបានបង្ករឡើងដោយ ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមមាន
គ្នា៧នាក់   បានកាប់ទៅលើយុវជនខ្មែរមួយរូប បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។  ក្នុងហេតុការណ៍នេះ   ប្រជាពលរដ្ឋស
ខ្មែរស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេសលើបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះដោយធ្វើការលើជា
សំណួរឡើងថាតើអាជ្ញាធរខ្មែរមានវិធានការណ៍បែបណា?  ចំពោះជនជាតិវៀតណាមដែលប្រើហឹង្សាលើយុវជនខ្មែរ
បណ្ដាលឲ្យរងរបួសយ៉ាងធ្ងនធ្ងរបែបនេះ។

          ដើម្បីឆ្លើយតបនូវចម្ងល់រឿងហេតុដែលជនជាតិយួនមានគ្នាប្រមាណ៧នាក់ បានកាប់លើយុវជនជនជាតិខ្មែរឈ្មោះ
កែវ សុធារ៉ា អាយុ១៧ឆ្នាំ កើតឡើង ក្នុងនៅក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្នុងហេតុនេះយើង
សូមធ្វើការលើកឡើយនូវកត្តាមួយចំនួនដែលជនជាតិយួនហ៊ានប្រព្រឹត្តណ៍អំពើខុសច្បាប់មួយចំនួន គឺដោយហេតុសំអាង
ថា មេដឹកនាំខ្មែរហាក់ដូចជាផ្តល់សិទ្ធការពារដល់ជនអន្តោប្រវេសន៍វៀតណាមពេញទី ឲ្យពួគគេបង្កើតសមាគមន៍ជនជាតិ
វៀតណាម គ្រប់រាជធានីខេត្តក្រុងខ្មែរ។  អាជ្ងាធរមួយចំនួនធំចេញមុខការពារ កាន់ជើងជនជាតិយួន ស្ទើរគ្រប់ករណីពេល
ដែលយួនមានបញ្ហាជាមួយជនជាតិខ្មែរ ដោយហេតុពួគគេ  គិតថាជនជាតិយួនប្រៀបបានដូចអាទិទេព្វ   ពេលពួកគេក្រាប
សំពះ ពួកគេទទួលបានពរជ័យឡើងបុណ្យស័ក្ត     ក៏ប៉ុន្តែប្រសិនបើគេហ៊ានតែប៉ះពាល់ នោះពួគគេនឹងទទួលអន្តរាយដល់
ខ្លួនដូចជា មិនឡើងបុណ្យស័ក្ត ធ្លាក់បុណ្យ មិនឡើងតំណែងជាដើមពេលខ្លះអាចនឹងដេកគុកផងក៏ថាបាន។

     ករណីមួយផ្សេងទៀតគឺប្រទេសកម្ពុជាមានច្បាប់ស្ដីពីអន្តោប្រវេសន៍ក៏ប៉ុន្តែការអនុវត្តរបស់រដ្ឋាភិបាលហាក់ដូចពុំមាន
ប្រសិទ្ធភាពសោះឡើយដោយហេតុក្រុមន្ត្រីខាងអន្តោប្រវេសន៍     ភាគច្រើនសំអាងថាមានបញ្ហាអ្វីឡើយសំខាន់ក្នុងរឿង អន្តោប្រវេសន៍ប្រទេសណា ក៏មានដែរ   ហើយប្រហែលជាក្រុមគាត់គិតថាទឹកដីខ្មែរវាធំទូលាយណាស់  ហើយមើលទៅ ដែលត្រូវការឲ្យជនជាតិយួនមក  ជួយរស់នៅបំពេញបន្ថែម ចែកគ្នារស់ ចែកគ្នានៅស្រួលផ្សាសាច់ផ្សាឈាមហើយបាន
ជាមិនអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យបានត្រឹមត្រូវ។

             អ្វីដែលពិសេសជាងនេះទៅទៀតគឺ    ក្នុងស្ថាប័ននៃស្រុកខ្មែរយើងស្ទើរគ្រប់ទាំងអស់កើតមានឡើងនូវអំពើរពុក
រលួយគឺចាប់តាំងពីថ្នាក់ក្បាលម៉ាស៊ីដឹកនាំជាតិ    រហូតដល់ថ្នាក់ក្រោមជាតិតែងប្រព្រឹត្តនូវអំពើពុករលួយ    អ្នកនៅកន្លែង
ស្ថាប័នណាត្រូវចេះរកស៊ីឬពុករលួយនូវកន្លែងស្ថាប័ននោះតួយ៉ាងនៅក្នុងស្ថាប័នអន្តោប្រវេសន៍ ឬថ្នាក់មូលដ្ឋានឃុំសង្កាត់
តែង តែយកលុយពីជនជាតិយួនខុសច្បាប់ដើម្បីជាថ្នូរនិងការធ្វើលិខិតស្នាក់នៅក៏ដូចជាធ្វើអត្តសញ្ញាបណ្ណជនជាតិខ្មែរដល់
ជនជាតិយួនតែម្ដង។

កត្តាទាំងអស់នេះហើយដែលធ្វើឲ្យជនជាតិយូន ទាំងឡាយក៏ដូចជាជនជាតិយួន មានគ្នា៧នាក់ ហ៊ានធ្វើហឹង្សាកាប់ទៅលើ
យុវជនខ្មែរកាលពីចុងខែសីហា ដោយមិនខ្លាចច្បាប់ឬ   ទទួលទោសទាន់នៃប្រទេសកម្ពុជាឡើងមិនត្រឹមតែ ប៉ុណ្ណោះពួកគេ
ហ៊ានម៉ាក់ងាយដល់ប្រជាពលរដ្ឋខ្មែរ ដូចជាសំរាមគ្មានស្ថិតក្នុងកែវភ្នែករបស់របស់ពួកគេទៀតផង។

          ក្នុងនាមយើងជាខ្មែរ ថាតើយើងត្រូវធ្វើអ្វីដើម្បីខ្មែរ ការពារផលប្រយោជន៍អ្វីរបស់ខ្មែរ ជាពិសេសការពាកិត្តិយសជាតិ
ខ្មែរ វប្បធម៌ខ្មែរ ទឹកដីខ្មែរ ដើម្បីកុំឲ្យជនបរទេសហ៊ានម៉ាក់ងាយ មកលើពលរដ្ឋខ្មែរយើងតទៅទៀត។

_________________________________________________________________________________

អត្ថបទទាក់ទង

កម្ពុជានិងមិនតាំងទីលំនៅអោយជនភៀសខ្លួនពីអូស្ត្រាលីនៅក្រុងភ្នំពេញជាអាចិន្ត្រៃយជាដាច់ខាត់
ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន កុំចុះហត្ថលេខា និងអនុស្សារណៈយល់ព្រមស្តីពីការទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី
អាជ្ញាធរបំបែកអ្នកតវ៉ានៅមុខស្ថានទូត អូស្រ្តាលីរឿងអនុស្សរណៈយោគយល់កម្ពុជាព្រ មទទួលយកជន់ភៀសខ្លួនពី
អូស្ត្រាលីមកកម្ពុជា
សម្ព័នយុវជនកម្ពុជានិងសមាគមន៍ខ្មែរកម្ពុជាក្រោមរៀបចំវេទិការសាធារណៈស្តីពីការបាត់បង់ទឹកដីកម្ពុជាក្រោមនិងច្បាប់
អន្តោប្រវេសន៍នៅកម្ពុជា
បញ្ហាដែលយួនខុសច្បាប់ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាដោយសារមានអំពើពុករលួយ
យុវជនម្នាក់ត្រូវបានជនជាតិយួនជាច្រើននាក់ព្រួតគ្នាកាប់បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ស្មាខាងឆ្វេង
ក្រុមព្រះសង្ឃនិងសមាគមន៏ខ្មែរក្រោមនៅតែបន្តធ្វើការទាមទារអោយវៀតណាមសុំទោសជាសាធារណៈ
សមាគមន៏ខ្មែរកម្ពុជាក្រោម យុវជន និស្សិតបញ្ញវន្តជួបជុំគ្នាសារជាថ្មីនៅទីលានប្រជាធិបតេយ្យខណៈមន្រ្តីអ្នកនាំពាក្យ
ស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញបានប្រើពាក្យម៉ាក់ងាយមកលើពលករ
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញលោកហ៊ុន សែន ទៅទស្សនកិច្ចនៅ ប្រទេសយួន

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com