វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ស​មា​គ​ម​ន៏​​ខ្មែរ​​កម្ពុ​ជា​​ក្រោម​​ យុ​វ​ជន​ ​និ​ស្សិត​​បញ្ញ​វន្ត​​ជួប​​ជុំ​​គ្នា​​សារ​ជា​​ថ្មី​​នៅ​​ទី​លាន​​ប្រ​ជា​ធិ​ប​តេ​យ្យ​​ខ​ណៈ​​ម​ន្រ្តី​​ អ្នក​​នាំ​​ពាក្យ​​ស្ថា​ន​​ទូត​​យួន​​ប្រ​ចាំ​​ទី​​ក្រុង​​ភ្នំ​ពេញ​​បាន​​ប្រើ​​ពាក្យ​​ម៉ាក់​​ងាយ​​មក​​លើ​​ពល​ក​
បង្ហោះ​នៅ​វេលាមោ៉ង 7:56 am ថ្ងៃ Monday 11th August 2014អត្ថបទ​ដោយ: ច័ន្ទ សេរី
               សមាគមខ្មែរកម្ពុជាក្រោម យុវជននិស្សិតបញ្ញវន្តជួបជុំគ្នាសារជាថ្មីនៅទីលានប្រជាធិបតេយ្យខណៈមន្រ្តី អ្នកនាំ
ពាក្យស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញបានប្រើពាក្យម៉ាក់ងាយមកលើពលរដ្ឋខ្មែរមិនព្រមសុំទោសសមាគមខ្មែរកម្ពុជាក្រោ
ម ព្រះសង្ឃ និស្សិតបញ្ញវន្ត យុវជន រួមទាំងប្រជាពលរដ្ឋខ្មែរប្រមាណជាងមួយពាន់អង្គនាក់នៅព្រឹកថ្ងៃច័ន្ទទី១១ ខែសីហា
នេះបានជួបជុំប្រមូលផ្តុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ សារជាថ្មីទៀតនៅទីលានប្រជាធិបតេយ្យខណៈដែលរដ្ឋាភិបាលដកប
ម្រាម និងដករបងបន្លាលួសចេញ ពីជុំវិញទីលានសួនសេរីភាពកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ។

               ការជួបជុំគ្នានេះក្នុងគោលបំណង ដើម្បីទាមទារតវ៉ាឱ្យមន្ត្រីអ្នកនាំពាក្យស្ថានយួនត្រឹង វ៉ាន់ថុង ចេញមកធ្វើការ
សុំទោស និងធ្វើសេចក្តីថ្លែងការណ៍លាយលក្ខណ៍អក្សរជាសាធារណៈចំពោះប្រជាជាតិ ខ្មែរ ដែលមន្ត្រីរូបនេះមានចេតនា
និយាយបំភ្លើសប្រវត្តិសាស្ត្រខ្មែរថា ទឹកដីខ្មែរកម្ពុជាក្រោមជារបស់យួន គឺការម៉ាក់ងាយមកលើប្រជាជាតិខ្មែរយ៉ាងពេញទំ
ហឹង មិនតែប៉ុណ្ណោះ សមាគមខ្មែរកម្ពុជាក្រោម   ព្រះសង្ឃ និស្សិតបញ្ញវន្ត ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រជាប់ឆ្នោតគ
ណបក្សសង្គ្រោះជាតិ បានប្រមូល ផ្តុំគ្នាបាតុកម្មតវ៉ា  ដាក់ញ្ញត្តិម្តងរួចមកហើយកាលកន្លងមក ដែលមានអ្នកចូលរួមជាង១
ម៉ឺននាក់។ ប៉ុន្តែ មិនត្រូវបានមន្ត្រីនាំពាក្យស្ថានទូតនេះ ចេញមកធ្វើការសុំទោសនោះទេ ជាមួយគ្នានោះស្ថានទូតយួនបាន បង្វែរញ្ញត្តិរបស់អ្នកតវ៉ា ទាមទារឱ្យមន្ត្រីសាលារាជធានីភ្នំពេញ  ទទួលយកញ្ញត្តិជំនួស និងបន្តដាក់ជូន ទៅក្រសួងការបទេ
សខ្មែរដើម្បីយកញ្ញត្តិនោះទៅជូនមន្ត្រីស្ថានទូតយួនទៅវិញ។  ទន្ទឹមនិងនោះបានធ្វើឱ្យប្រជាពលរដ្ឋ អ្នកដែលតវ៉ាមានការ
ខឹងសម្បាយ៉ាងខ្លាំងជាមួយមន្ត្រីស្ថានទូតយួន និងមន្ត្រីទទួលយកញ្ញតិ្តជំនួសដោយទន្ទឹងរងចាំនូវការឆ្លើយសុំទោសពីមន្ត្រី
ទូតយួនអស់ រយៈពេលជាច្រើនសប្តាហ៍កន្លងទៅចេះតែមិនឃើញហើយបានអូសបន្លាយរហូតមកដល់ពេលនេះទើប អ្នក
តវ៉ាទាំងនោះបានប្រមូលផ្តុំគ្នាជួបជុំសារជាថ្មីដោយយកទីលានប្រជាធិបតេយ្យជាកន្លែងតវ៉ាទាមទារនិងដង្ហែរក្បួនដាក់ញ្ញត្តិ
ទៅស្ថានទូតយួន រួមជាមួយក្រសួងការបទេសផងដែរ។ អ្នកតំណាងរាស្ត្រជាប់ឆ្នោតដែលទើបនឹងស្បថចូលកាន់ដំណែងទ
ទួលអភ័យឯកសិទ្ធិមកពីគណ បក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងនៅឯទីលានប្រជាធិបតេយ្យកាលពីព្រឹក
មិញនោះថា ដោយមន្ត្រីស្ថានទូតយួនមិនព្រមសុំទោស ហើយយើងមកនេះគឺដើម្បីទាមទារឱ្យ មន្ត្រីស្ថានទូតនេះត្រូវ តែធ្វើ
ការសុំទោសប្រជាជាតិខ្មែរជាដាច់ខាត ពីព្រោះកន្លងមកនេះយើងបានដាក់ញ្ញត្តិមួយតាមរយៈរដ្ឋាភិបាលខ្មែរទៅរដ្ឋាភិបាល
យួនប៉ុន្តែរហូតមកដល់ពេលនេះអត់ទាន់មានការឆ្លើយតបពីរដ្ឋាភិបាលយួននោះទេ មានន័យថា យួនមិនហ៊ានទទួលស្គាល់
ការពិតនៃប្រវត្តិសាស្ត្រនិងអត់ហ៊ានចេញមុខមកប្រ ឈមការពិតជាមួយប្រជាជាតិខ្មែរនោះទេ។ នាយកប្រតិបត្តិសមាគមន៏
ខ្មែរកម្ពុជាក្រោម លោកថាច់ សេដ្ឋាបានផ្តល់បទសម្ភាសន៍ប្រាប់ដល់បណ្តាសារព័ត៌មាននៅឯមុខស្ថានទូតយួនដែរថានេះជា
ការឆ្លុះបញ្ចាំងពីរដ្ឋាភិបាលយួនបន្តម៉ាក់ងាយមកលើប្រជាជាតិខ្មែរកាន់តែខ្លាំងហើយមានមហិច្ឆតាចង់លេបទឹកដីខ្មែរជាប
ន្តបន្ទាប់ទៀតពីព្រោះរដ្ឋាភិបាលយួនមិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ននិងពេលអនាគត។ទោះបីជាយ៉ាង
ណាក៏ដោយ សមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃ និស្សិតបញ្ញវន្ត យុវជន រួមទាំងប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងអស់ប្តេ
ជ្ញាចិត្តនាំគ្នាធ្វើការទាមទារតវ៉ានេះរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី ១១-១២-១៣ ខែសីហា ឆ្នាំ២០១៤នេះតទៅ ប្រសិនណា
មន្ត្រីស្ថានទូតយួននៅតែមិនព្រមចេញមកសុំ ទោស និងស្រាយបំភ្លឺការពិតជូនដល់ ប្រជាជាតិខ្មែរនោះទេពួកគេនៅតែបន្ត
ធ្វើការទាមទារតវ៉ារហូតទាល់តែមានការសុំទោសជាសាធារណៈចំពោះប្រជាជាតិខ្មែរទាំងមូល។

                ស្របពេលជាមួយគ្ននោះដែរក្រុមអ្នកតវ៉ាទាមទារក៏បាននាំគ្នាដង្ហែរក្បួនទៅកាន់ក្រសួងការបរទេសដើម្បីសាក
សួរពីលទ្ធផលនៃការដាក់ញត្តិកាលពីលើកមុន ។  ក្នុងនោះក្រុមអាជ្ញាធរបានធ្វើការ បិទផ្លូវនៅមុខស្ថានទូតយួន និងដាក់
ពង្រាយកងកកម្លាំងអាជ្ញាធរចម្រុះជាច្រើនដើម្បីរារាំងទប់ស្កាត់ខ្លាច ក្រុមអ្នកតវ៉ាសម្រុកចូលទៅមុខស្ថានទូត៕

_________________________________________________________________________________

អត្ថបទទាក់ទង

កម្ពុជានិងមិនតាំងទីលំនៅអោយជនភៀសខ្លួនពីអូស្ត្រាលីនៅក្រុងភ្នំពេញជាអាចិន្ត្រៃយជាដាច់ខាត់
ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន កុំចុះហត្ថលេខា និងអនុស្សារណៈយល់ព្រមស្តីពីការទទួលយកជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី
អាជ្ញាធរបំបែកអ្នកតវ៉ានៅមុខស្ថានទូត អូស្រ្តាលីរឿងអនុស្សរណៈយោគយល់កម្ពុជាព្រ មទទួលយកជន់ភៀសខ្លួនពី
អូស្ត្រាលីមកកម្ពុជា
សម្ព័នយុវជនកម្ពុជានិងសមាគមន៍ខ្មែរកម្ពុជាក្រោមរៀបចំវេទិការសាធារណៈស្តីពីការបាត់បង់ទឹកដីកម្ពុជាក្រោមនិងច្បាប់
អន្តោប្រវេសន៍នៅកម្ពុជា
បញ្ហាដែលយួនខុសច្បាប់ចូលមករស់នៅលើទឹកដីប្រទេសកម្ពុជាដោយសារមានអំពើពុករលួយ
តើអាជ្ញាធរខ្មែរមានវិធានការណ៍បែបណាចំពោះជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់៧នាក់ប្រើហឹង្សាកាប់លើយុវជន
ខ្មែរបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ?

យុវជនម្នាក់ត្រូវបានជនជាតិយួនជាច្រើននាក់ព្រួតគ្នាកាប់បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ស្មាខាងឆ្វេង
ក្រុមព្រះសង្ឃនិងសមាគមន៏ខ្មែរក្រោមនៅតែបន្តធ្វើការទាមទារអោយវៀតណាមសុំទោសជាសាធារណៈ
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញលោកហ៊ុន សែន ទៅទស្សនកិច្ចនៅ ប្រទេសយួន

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com