អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរលិខិតមួយច្បាប់់ជម្រាបជូនទៅលោក ស ខេង ឧប
នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្អាកសកម្មភាពគណបក្សអំណាចខ្មែរជាបណ្តោះអាសន្ន ។
តាមរយៈលិខិតរបស់លោក សួន សេរីរដ្ឋា ដែលសរសេរជូនទៅលោក ស ខេង ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួល
បាននៅរសៀលថ្ងៃទី១១ ខែកញ្ញា នេះ បានអោយដឹងថា ការស្នើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអោយផ្អាកសកម្មភាពគណ
បក្សនេះ ក្រោមហេតុផលថា មានជនដែលបានបន្លំស្នាមមេដៃ និងហត្ថលេខារបស់លោក ដើម្បីបោកបន្លំសមាជិក សមា
ជិការបស់គណបក្សអំណាចខ្មែរ ។
លិខិតរបស់លោក សួន សេរីរដ្ឋា សរសេរបែបនេះ ៖ « លោក សួង សុភ័ណ្ឌ បានបន្លំហត្ថលេខារបស់ខ្ញុំ ធ្វើលិខិតលា
លែងក្លែងក្លាយ កុហកសមាជិក ស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (អចិន្រ្តៃយ៍) សមាជិកក្រុមប្រឹក្សាតំណាង
រាជធានី/ខេត្ត និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ព្រមទាំងបន្លំឯកសារដាក់ជូនក្រសួងមហាផ្ទៃ ធ្វើសមាជវិសាមញ្ញចំនួន
២លើក ដើម្បីគ្រប់គ្រង់គណបក្សអំណាចខ្មែរ »។