បង្ហោះនៅវេលាមោ៉ង 3:47 pm
ថ្ងៃ Tuesday 11th September 2018
អត្ថបទដោយ: មករា នេត
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលផ្ទេរ
ភាកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍
ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា អគ្គស្នងការរង នគរបាលជាតិ ឧត្តមសេនីយ៍ឯក ស ថេត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ស ខេង
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជាអ្នកដែលត្រូវប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលរាជធា
នីភ្នំពេញ ជាផ្លូវការជំនួសកន្លែងលោក ជួន សុវណ្ណ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញចាស់ ។