ថ្វីបើមានការដោះលែងលោក កឹម សុខា អោយនៅក្រៅឃុំទៅហើយក្ដី ប៉ុន្តែលោក សម រង្ស៊ី នៅតែអះអាងថា វាមិនទាន់
គ្រាប់គ្រាន់នៅឡើយទេ ។ លោក សម រង្ស៊ី យល់ថា ចេនតាដោះលែងលោក កឹម សុខា នាពេលនេះ គ្រាន់តែជាល្បិច
នយោបាយមួយថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា
ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែល
ជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ លោក កឹម សុខា ត្រូវបាន
តុលាការដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅម៉ោង៣ទៀបភ្លឺ នាព្រឹកថ្ងៃច័ន្ទទី១០ខែកញ្ញា ។
លោក សម រង្ស៊ី យល់ថា ការដោះលែងលោក កឹម សុខា ប៉ុណ្ណឹង មិនគ្រប់គ្រាន់ទេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅ
កម្ពុជា។
បើតាមលោក សម រង្ស៊ី អាជ្ញាធរ ត្រូវតែទម្លាក់ចោល ការចោទប្រកាន់ គ្មានមូលដ្ឋាន និងគួរឲ្យអស់សំណើច ដែលគេ
បានធ្វើឡើងចំពោះរូបលោក កឹម សុខា នេះ។ លោកបន្តថា ពេលណាការចោទប្រកាន់ទាំងនោះ ត្រូវបានទម្លាក់ចោល
ពេលនោះក៏អស់មានហេតុផលអ្វីទៀត ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ ដូច្នេះ ត្រូវតែអនុញ្ញាតិឲ្យគណបក្ស
សង្គ្រោះជាតិ ដំណើរការឡើងវិញ ៕