របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ
ទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាល
ឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ២នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៥នាក់(យប់៣នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះ
មានម៉ូតូ ១១គ្រឿង រថយន្តតូច ៦គ្រឿង រថយន្តធំ ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពី ល្បឿន ៥លើក(ស្លាប់៤នាក់) , មិនគោរពសិទ្ធិ ៣លើក, មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៣លើក ផ្លូវខេត្ត ៧លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥
លើក រថយន្តតូច ៣លើក រថយន្តធំ ១លើក និងគោយន្ត ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់(ស្រី) របួស១នាក់,
តាកែវ ១លើក ស្លាប់១នាក់, ពោធិ៍សាត់ ១លើក ស្លាប់១នាក់, ព្រះសីហនុ ១លើក ស្លាប់១នាក់ និងភ្នំពេញ ៤លើក
របួស៧នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១១ថ្ងៃ គឺថ្ងៃទី១-១១ ខែកញ្ញា ឆ្នាំ២០១៨ កើត
ឡើងចំនួន ៨៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣៩នាក់ របួសសរុប ១២៣នាក់ របួសធ្ងន់ ៨៩នាក់ របួសស្រាល
៣៤នាក់ ៕