ជនជាតិ៤នាក់ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ធ្វើទារុណកម្ម។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី ស្នងការ
ដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅជាន់ទី៤សណ្ឋាគារ នៃកាស៊ីណូមួយក្នុង បន្ទប់លេខៈ៤០៩
ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ចាប់ឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណ
កម្ម។ ដោយបានទទួលបញ្ជារពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង
អធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ បានប្រតិបត្តិការបង្ក្រាប។ នេះបើតាមវេបសាយរបស់អគ្គស្នងការ
ដ្ឋាននគរបាលជាតិចេញផ្សាយនៅថ្ងៃនេះ ។
វេបសាយខាងលើនេះបន្តថា មន្ត្រីនគរបាលដដែលបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានរំដោះជនរង
គ្រោះជាជនជាតិចិនចំនួន០២នាក់(ស្រី,ប្រុស) និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ០៤នាក់។
ជនរងគ្រោះ ០២នាក់រួមមានទី១-ឈ្មោះ CHEN TI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លេខិតឆ្លងដែនលេខៈ ED
៦៦៨០៨៤២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកមាត់ និង
ស្នាមដាច់រលាត់ខ្នង(រងរបួសមធ្យម) ទី២-ឈ្មោះ DAI YANYING ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិចិន លេខិតឆ្លងដែន
លេខៈ ED៦៦៨៩៣៨២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ ០៤នាក់ទី១-ឈ្មោះ WU TAOTAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិត
ឆ្លងដែនលេខៈ E៤៧១១០៧៨៣ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី
១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ WU XIONGBO ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខ
របរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ
៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣-ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧
ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៨៩៦៨៤៣២៧ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូ
ខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៤-ឈ្មោះ REN JIHU
ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨ ស្នាក់នៅជាន់
ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ពិលឆក់ចំនួន ០២គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខៈ
ភ្នំពេញ 2AL-5010។ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានធានារលុយចំនួន ១០០,០០០យាន់ ( ដប់ម៉ឺន
យាន់ ) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភ័ក្ត្រយកទៅលេងល្បែងនៅកាស៊ីណូ ឆាងយូ ពេលលេងចាញ់មិត្តភ័ក្ត្រិរបស់
ជនរងគ្រោះគ្មានលុយសងក្រុមជនសង្ស័យបានចាប់ជនរងគ្រោះឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប
ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសសេរលិខិតជំពាក់ប្រាក់។ បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាល
ព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕