ស្នងការនគរបាលរាជធានីភ្នំពេញថ្មី និងជាអគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការប្ដេជ្ញាចិត្ត
យ៉ាងមុតមាំក្នុងការគោរពនូវបញ្ជានានាថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អ
ប្រសើរ រួមទាំងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញនិងបទបញ្ញាតិផ្សេងៗទៀត ។
ការប្តេជ្ញារបស់ លោក ស ថេត ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធា
នីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី ខណៈ នាយឧត្តមសេនីយ៍ ជួន សុវ
ណ្ណ ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន មានឋានៈ
ស្មើរដ្ឋមន្រ្តី ។
ជាមួយគ្នានេះ លោក ស ថេត បានប្ដេជ្ញាអនុវត្តន៍យ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និង
ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកោ
ណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ និងដោយសច្ចធម៌ ចំពោះមុខច្បាប់ និងបទបញ្ញត្តិ
ផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកអស់កម្លាំងកាយចិត្តនូវគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូន
ដល់ប្រជាពលរដ្ឋ៕