របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹង
ថានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១១លើក(យប់
៧លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៩នាក់ (ស្រី១នាក់) និងរបួសស្រាល ៣នាក់(ប្រុស)។ ក្នុងនោះ
អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់(យប់១នាក់។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៤លើក (ស្លាប់៣នាក់), មិន
គោរពសិទ្ធ ១លើក, មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់ ២លើក(ស្លាប់២នាក់), ស្រវឹង ១លើក, ងងុយដេក១លើក(ស្លាប់១នាក់)និងកត្តាយាន ១លើក។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៥គ្រឿង រួមមាន ម៉ូតូ ចំនួន៨គ្រឿង, រថយន្តធុនតូច ចំនួន២គ្រឿង, រថយន្តធំ ៤គ្រឿងនិងគោយន្ត១គ្រឿង។
យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក, រថយន្តធុនតូច ចំនួន៣លើក, រថយន្តធុនធំ ៤លើក, គោយន្ត១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក, ផ្លូវខេត្ត ៣លើកនិងផ្លូវលំ១លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១លើក ស្លាប់២នាក់, កណ្តាល ១លើក
ស្លាប់១នាក់, បន្ទាយមានជ័យ២លើក ស្លាប់១នាក់ របួស២នាក់, ព្រះសីហនុ ៣លើក ស្លាប់ ៤នាក់ និងភ្នំពេញ ២លើក
ស្លាប់ ១នាក់ របួស ២នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន៩៦លើក ស្លាប់ចំនួន៤៥នាក់ របួសសរុបចំនួន១៣៥នាក់ របួសធ្ងន់៩៨នាក់ របួស
ស្រាលចំនួន៣៧នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១១ ខែកញ្ញា ដល់ម៉ោង
១៤ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ២,៨១៣ គ្រឿង (ម៉ូតូ៥៧%) , មធ្យោបាយ
ល្មើស ៤៥១គ្រឿង (ម៉ូតូ៧៥%), អប់រំ ១៧៩គ្រឿង (ម៉ូតូ៤១%), ពិន័យ ២៧២គ្រឿង (ម៉ូតូ១០០%) ៕