រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រកាសតែងតាំងអ្នកនាំពាក្យថ្មីចំនួន២រូប ដើម្បីអោយ
ធ្វើជាអ្នកនាំពាក្យប្រចាំសម្រាប់ស្ថាប័នក្រសួងមួយនេះ ។
តាមរយៈសេចក្ដីសម្រេចថ្មីរបស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទើបនឹងទទួល
បាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានបង្ហាញអោយដឹងថា អ្នកនាំពាក្យប្រចាំក្រសួងទាំងពីររូបនេះ មាន លោក រស់
សុវាចា និង លោក ឌី ខាំបូលី បន្ថែមលើមុខងារបច្ចុប្បន្នដែលពួកគេកំពុងមានស្រាប់ ។