របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹង
ថានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន៦លើក(យប់៣
លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ស្រី) រងរបួសធ្ងន់៥នាក់ (ស្រី១នាក់) និងរងរបួសស្រាល១នាក់(ប្រុស)។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់២នាក់ )។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៤លើក(ស្លាប់១នាក់), និង
បត់គ្រោះថ្នាក់ ២លើក។នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប
ចំនួន ៩គ្រឿង រួមមាន រថយន្តតូច ១គ្រឿង និងរថយន្តធំ ១គ្រឿង។
យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក, ម៉ូតូរ៉ឺម៉ក ១លើក និងរថយន្តធំ១លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួម
មាន ផ្លូវជាតិ ចំនួន៣លើក, ផ្លូវខេត្ត ៣លើក។រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ
២លើក ស្លាប់១នាក់(ស្រី) របួស១នាក់, កំពត ១លើក របួស ២នាក់(ស្រី១នាក់), ព្រះវិហារ ១លើក របួស ២នាក់
និងខេត្តព្រះសីហនុ ១លើក របួស១នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែកញ្ញា
ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន៥៧លើក ស្លាប់ចំនួន២៥នាក់ របួសសរុបចំនួន៩៥នាក់ របួសធ្ងន់ ៦៧នាក់ របួសស្រា
លចំនួន២៨នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី០៦ ខែកញ្ញា ដល់ម៉ោង
១៤ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ២,៧៤១ គ្រឿង (ម៉ូតូ៥០%) , មធ្យោបាយ
ល្មើស ៤៩៨គ្រឿង (ម៉ូតូ៧២%), អប់រំ ២៣៤គ្រឿង (ម៉ូតូ៤៧%),ពិន័យ ២៦៤គ្រឿង (ម៉ូតូ១០០%)៕