រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ បានថ្លែងអោយដឹងថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់
លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន គឺពិតជាសាកសមនឹងទទួលបានតំណែងដូចសព្វថ្ងៃនេះខ្លាំងណាស់ ។
លោក ទា បាញ់ ថែមទាំងបានអំពាវនាវដល់អ្នករិះគន់លើការតែងតាំងមុខតំណែងលោក ហ៊ុន ម៉ាណែត ថា ត្រូវតែពិនិត្យ
មើលអោយច្បាស់លាស់ កុំចេះតែរិះគន់អោយសោះ ។
បើតាមលោក ទា បាញ់ បានបញ្ជាក់ថា ការងារសាកល្បងជាច្រើនដែលបានដាក់អោយលោក ហ៊ុន ម៉ាណែត ធ្វើកន្លង
មក គឺតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ ដែលអាចបញ្ជាក់បានថា លោក ហ៊ុន ម៉ាណែត គឺសាកសមនឹងកាន់កាប់
មុខតំណែងសព្វថ្ងៃ និងតំណែងដែលទើបនឹងត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងតាមសំណើររបស់លោក
ហ៊ុន សែន ។
លោក ទា បាញ់ ថ្លែងបែបនេះ ៖ « សម្រាប់កងយោធពលខេមរភូមិន្ទយើងខ្ញុំទាំងអស់សុទ្ធតែទទួលស្គាល់សមត្ថភាព
និងកិច្ចការរបស់គេ ដែលបានធ្វើកន្លងមកនោះល្អប្រសើរណាស់ » ។
លោក ទា បាញ់ ចេញមុខឆ្លើយតបនេះ ក្រោយពេលដែលមានអ្នករិះគន់ពាក់ព័ន្ធនឹងប្រមុខដឹកនាំរបស់គណបក្សប្រជា
ជនកម្ពុជា និងត្រូវជានាយករដ្ឋមន្រ្តីចាំផ្ទះ គឺលោក ហ៊ុន សែន បានទូលស្នើសុំទៅកាន់អង្គព្រះមហាក្សត្រតែងតាំងកូន
ប្រុសរបស់លោកផ្ទាល់ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារដែលកំពុងមាននាពេលបច្ចុប្បន្ន ។
តាមរយៈលិខិតដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រាបទូលសុំទៅកាន់អង្គព្រះមហាក្សត្រកម្ពុជាក្នុងការស្នើតែង
តាំងមុខតំណែងជូនកូនប្រុសរបស់លោក ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨
បានបង្ហាញអោយដឹងពីការស្នើតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តម
សេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ត្រូវជាកូនប្រុស និងជាអគ្គមេបញ្ជាការរងកងយោធពលខេម
រភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោកឲ្យកាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន
ជំនួស នាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា ដែលត្រូវកាន់មុខតំណែងថ្មីជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម
ពិសេស ៕