របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹង
ថានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន៨លើក(យប់៦
លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់៩នាក់ (ប្រុស) និងរងរបួសស្រាល៣នាក់(ស្រី១នាក់)។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ( យប់៩នាក់ )។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ២លើក, មិនគោរពសិទ្ធ ៣លើ
(ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក(ស្លាប់ ៣នាក់), កត្តាយាន្ត ១លើក(ស្លាប់១នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៧គ្រឿង រួមមានៈ ម៉ូតូ
៩គ្រឿង, រថយន្តតូច ៤គ្រឿង, រថយន្តធំ២គ្រឿងនិងគោយន្ត ២គ្រឿង។យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក,
រថយន្តតូច៣លើកនិងគោយន្ត ១លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក, ផ្លូវខេត្ត ៣លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ២លើក ស្លាប់៣នាក់ របួស១នាក់, កណ្តាល
១លើក ស្លាប់១នាក់ របួស១នាក់ និងភ្នំពេញ ២លើក ស្លាប់១នាក់ របួស ៣នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែកញ្ញា
ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន៦៥លើក ស្លាប់ចំនួន៣០នាក់ របួសសរុបចំនួន១០៧នាក់ របួសធ្ងន់ ៧៦នាក់ របួស
ស្រាលចំនួន៣១នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី០៨ ខែកញ្ញា ដល់ម៉ោង
១៤ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១,៧៩១គ្រឿង (ម៉ូតូ៥៩%) , មធ្យោបាយ
ល្មើស ៤៣៤គ្រឿង (ម៉ូតូ៧៦%), អប់រំ ២១២គ្រឿង (ម៉ូតូ៤៩%), ពិន័យ ២២២គ្រឿង(ម៉ូតូ១០០%)៕