អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា ប្រាក់ខែកម្មករ កម្មការិនីរោងចក្រនៅកម្ពុជាមិនមែនបានប្រហែលនឹងពេលបច្ចុប្បន្នដែលកម្មករទាំងអស់កំពុងទទួលបាននោះទេ ។
លោកថា ចំពោះការស្រាវជ្រាវរបស់លោកទៅលើផ្នែកទីផ្សារនៅកម្ពុជា និងសម្រាប់ប្រាក់ឈ្នួលដែលថៅកែរោងចក្រត្រូវ
ផ្ដល់ជូនដល់កម្មកររបស់ខ្លួននោះ យ៉ាងតិចណាស់ក៏ត្រូវមានចំនួនរហូតដល់ទៅ៣០០ដុល្លារសហរដ្ឋអាមេរិកដែរ ។
លោក សម រង្ស៊ី ថែមទាំងបានហៅរដ្ឋាភិបាលក្រុងភ្នំពេញនាពេល បច្ចុប្បន្ននេះថា កំពុងបោកប្រាស់មហាជន និងកំពុង
ធ្វើនយោបាយប្រជាភិថុតិទៀតផង ។
លោក សម រង្ស៊ី លើកឡើងបែបនេះ ៖ « សូមកូនក្មួយកម្មករ កម្មការិនី កុំចាញ់បោក ហ៊ុន សែន ដែលចេះតែធ្វើប្រជាភិ
ថុតិ គឺពូកែបោកបញ្ឆោតកម្មករ កម្មការិនី ដោយចែកលុយ ៤-១០ ដុល្លារម្នាក់ យូរៗម្តង » ។
លោក សម រង្ស៊ី បន្តទៀត ៖ « តាមការពិត ហ៊ុន សែន ចូលដៃជាមួយថៅកែបរទេស ដែលគាបសង្កត់ និងកេងប្រវ័ញ្ច
ញើសឈាម របស់កម្មករ កម្មការិនី។ អ្វីដែលសំខាន់ គឺប្រាក់ខែ ដែលត្រូវតម្លើង ឲ្យបានយ៉ាងតិច ៣០០ ដុល្លារក្នុងមួយ
ខែ នៅប្រទេសកម្ពុជា ហើយត្រូវតែធានាសិទ្ធិសេរីភាព របស់កម្មករ កម្មការិនី ក្នុងការរៀបចំសហជីពសេរី ដើម្បីការពារ
ផលប្រយោជន៍ពិតប្រាកដ របស់កម្មករ កម្មការិនី » ។
ជាមួយគ្នានេះ លោក សម រង្ស៊ី ថែមទាំងបានប្រៀបធៀបប្រាក់ខែរវាងកម្មករដែលផ្ដល់អោយដោយរដ្ឋាភបាលសហរដ្ឋ
អាមេរិក និងប្រាក់ឈ្នួលកម្មករដែលផ្ដល់អោយដោយរដ្ឋាភិបាលកម្ពុជាថា ហាក់ដូចជាខុសគ្នាដូចមេឃនិងដី ។
លោកអះអាងថា នៅសហរដ្ឋអាមេរិក ប្រាក់ខែកម្មករ ខ្ពស់ជាងប្រាក់ខែកម្មករ នៅប្រទេសកម្ពុជា ពី ១០ ទៅ ២០ ដង
តែទំនិញនៅស្រុកគេ មិនថ្លៃជាងទំនិញ នៅប្រទេសកម្ពុជា ប៉ុន្មានទេ។ ឧទាហរណ៍មួយ គឺប្រេងសាំង មិនដល់ ១
ដុល្លារ ក្នុងមួយលីត្រផង នៅសហរដ្ឋអាមេរិក គឺក្រោម ៤០០០ រៀល ក្នុងមួយលីត្រ ៕