លោក ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០
ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ហ៊ុន សែន បានអោយដឹងនៅថ្ងៃច័ន្ទនេះថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រារពឡើងក្រោមមូលបទ
«រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗ
គ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិ
យោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។
បើតាមលោក ហ៊ុន សែន គន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម
និងវិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់
តំបន់អាស៊ាន ។
នៅម៉ោងប្រមាណជា១២:១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា
ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណ
រដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជាជា
ប្រទេសកិត្តិយស ៕