នៅទីបំផុតទៅ គណបក្សយុវជនកម្ពុជាបានសម្រេចដាក់ពាក្យប្ដឹងទៅលើសកម្មជនរបស់អតីតគណបក្សប្រឆាំងមួយរូបជា
ផ្លូវការ ហើយពាក្យបណ្ដឹងនេះក៏ត្រូវបានចូលដល់ដៃតុលាការផងដែរ ។
នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជានេះដែរ បានស្នើឱ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ចំពោះ គណនី
Facebook ឈ្មោះ «Oun Vansak» ឱ្យស្របទៅតាមច្បាប់ ជាធរមាន។
ការសម្រេចរៀបចំដាក់ពាក្យប្ដឹងអតីតសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិដោយអគ្គលេខាធិការនៃគណបក្សយុ
វជនកម្ពុជានេះ ធ្វើឡើងក្រោយពេលដែលសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិដែលប្រើប្រាស់គណនីហ្វេសប៊ុក
ឈ្មោះថា Oun Vansak បានចូលទៅបញ្ចេញមតិលើហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ អមដោយការសួរបែបចំអក
រឿង មិនចេះខ្មាស់គេ ដែលព្រមទទួលយកងារជាឯកឧត្ដម គឺឋានៈស្មើរទេសរដ្ឋមន្រ្តី ទាំងដែរគ្មានការបោះឆ្នោតគាំទ្រ
ពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ។
លោក Oun Vannsak សរសេរបែបនេះ ៖ « អាចោរម្សៀត គ្មានភាពខ្មាស់អៀនសោះ រាស្រ្តមិនបានបោះឆ្នោតអោយ
ផង បានឯកឧត្ដម ។ ខ្មាស់ទហាន ( ទាហាន ) ការពារព្រុំដែនផង ពួកគាត់មានតំលៃណាស់ » ។
អគ្គលេខាធិការដ្ឋាន របស់ គណបក្ស យុវជនកម្ពុជាបានអះអាងអោយដឹងនៅថ្ងៃទី៧ កញ្ញា ថា មូលហេតុដែលសម្រេច
រៀបចំពាក្យបណ្តឹងលើយុវជនប្រើហ្វេសបុកឈ្មោះ Oun Vansak បែបនេះ ក្រោមហេតុផលថា បានជេប្រាថនិងញុះ
ញង់ឲ្យមានការរើសអើងប្រព្រឹត្តបទល្មើសជាអាថ៌ លើថ្នាក់ដឹកនាំកំពូលរបស់គណបក្សយុវជនកម្ពុជាគឺលោក ពេជ្រ
ស្រស់ ។
ទោះជាបែបនេះក្ដី លោក អូន វាន់សាក បានឆ្លើយតបវិញថា លោកនឹងមិនខ្លាចពាក្យបណ្ដឹងនេះឡើយ ។ លោកបាន
បញ្ជាក់ថា ទោះបានឃើញថា ក្រុមគណបក្សនយោបាយមួយនេះរៀបចំពាក្យប្ដឹងក៏ដោយចុះ ក៏រូបលោកមិនសុំទោស
ជាដាច់ខាត ៖ « ខ្ញុំមិនសុំទោស អាស្រស់ ដាច់ខាត មិនថាក្នុងកាលទេសណាមួយទេ » ។
ទន្ទឹមជាមួយនឹងការប្រកាសមិនសុំទោសលើពាក្យសម្ដីរបស់ខ្លួនដែលបានហារចេញទៅនោះ ម្ចាស់គណនីហ្វេសប៊ុក
ដែលមានឈ្មោះថា អូន វាន់សាក រូបនេះបានស្នើអោយគណបក្សយុវជនកម្ពុជាដាក់ពាក្យប្ដឹងលើអ្នកផ្សេងដែលជេរ
ខ្លួនផងទៅ កុំប្ដឹងតែរូបលោកម្នាក់ឯង ដើម្បីបង្ហាញអោយឃើញនូវភាពយុត្តិធម៌ ៕