វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​ហ៊ុន​ ​សែ​ន ​ស​ន្យា​ប​ន្តបំពេ​ញ​តា​ម​បំណ​ង​​ប្រា​ថ្នារប​ស់​លោ​ក​ ​រិច​ន័​រ​ ​ក្នុង​ការ​ជួ​យ​ស​ង្រ្គោះ​កុ​មារ​ក​​ម្ពុ​ជា​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:58 pm ថ្ងៃ Tuesday 11th September 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​​​

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអោយដឹងថា លោកនឹងបន្តក្ដីស្រម៉ៃរបស់
លោក រីចនឺ ដែលចង់អោយមានការទទួលខុសត្រូវចំពោះកុមារកម្ពុជា ក្រោយការលាចាកលោក។

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក រិចន័រ បានទទួលអនិច្ចកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅឯប្រទេសស្វីស
ដោយរោគាពាធ ។  មរណភាពរបស់លោកវេជ្ជបណ្ឌិត ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាល និងពលរដ្ឋខ្មែរចាត់ទុកថា គឺជា
ការបាត់បង់ជនដ៏មហិមារមួយរូបសម្រាប់កម្ពុជា ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯង ក្នុងការជួយសង្គ្រោះកុមារនិងស្ត្រីកម្ពុជា
រាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២។

លោករិចន័រ បានត្រឡប់មកកម្ពុជាជាផ្លូវការវិញ និងបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ ហើយមន្ទីរពេទ្យគន្ធ
បុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីរពេទ្យបានពង្រីកមានសាខាចំនួន
ប្រាំផងដែរ។

មន្ទីរពេទ្យទាំង៥ ដែលកសាងដោយលោកវេជ្ជបណ្ឌិត រិចន័រ និងមូលនិធិគន្ធបុប្ផាមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗ
នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ គន្ធបុប្ផាទី១, ទី២, ទី
៤(បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥), ទី៥(បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៧) មានទីតាំងនៅទីក្រុងភ្នំពេញ
និងមន្ទីរពេទ្យជ័យវ័រ្មនទី៧(គន្ធបុប្ផាទី៣) ស្ថិតនៅខេត្តសៀមរាប។

មន្ទីរពេទ្យគន្ធបុប្ផាជួយព្យាបាលកុមារកន្លះលានអ្នកដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ដោយមានកុមារឈឺធ្ងន់ប្រហែល
100,000នាក់។ ជំងឺភាគច្រើនរួមមានរលាកស្រោមខួរ, គ្រុនចាញ់, គ្រុនឈាម, និងគ្រុនពោះវៀន ហើយភាគច្រើន
ធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយជំងឺរបេង ដែលជាឃាតករលេខ១។ អត្រាការស្លាប់ក្នុងមន្ទីរពេទ្យគឺទាបបំផុត ១%។ លោក
វេជ្ជបណ្ឌិត រិចន័រ ធ្លាប់់បានបញ្ជាក់ថា លើសពី ៨០% នៃជំងឺកុមារនៅកម្ពុជាត្រូវបានធ្វើបានព្យាបាលនៅមន្ទីរពេទ្យគន្ធ
បុប្ផា។

មូលនិធិរបស់មន្ទីរពេទ្យជាអាទិ៍ត្រូវបានបរិច្ចាគដោយប្រជាជនស្វីស។ ការចំណាយប្រតិបត្តិការណ៍ក្នុងឆ្នាំ២០០៦គឺ
មានចំនួន ១៧លានដុល្លាសហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្ដើមមូលនិធិពីឆ្នាំ១៩៩១មក ថវិការទទួលបានពីការ
បរិច្ចាគគឺ ៣៧០លានដុល្លាសហរដ្ឋអាមេរិក។

ទោះជាលោកវេជ្ជបណ្ឌិត រិចន័រ បានទទួលមរណភាពទៅហើយក្ដី ប៉ុន្តែប្រមុខដឹកនាំកម្ពុជា លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានប្រកាសថា លោកនឹងមិនអោយមន្ទីរពេទ្យនេះខ្វះខាត និងដួលរលំនោះទេ ពោលគឺនឹងបន្តដឹកនាំ
និងជួយជ្រោមជ្រែងមន្ទីរពេទ្យនេះទៅមុខទៀត។ ម្យ៉ាងគឺដើម្បីសម្រេចបំណង របស់លោក រីចន័រផង ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com