របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្
ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក(យប់
៤លើក) បណ្តាលឲ្យស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ២៦នាក់(ស្រី៨នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់
១២នាក់(យប់៦នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះ
មានម៉ូតូ ១៤គ្រឿង រថយន្តតូច ៧គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ០គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពី ល្បឿន ៤លើក(ស្លាប់៤នាក់) , មិនគោរពសិទ្ធិ៣លើក(ស្លាប់១នាក់), ប្រជែង ២លើក (ស្លាប់០នាក់) មិន
ប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ២លើក (ស្លាប់២នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៨លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦
លើក រថយន្តតូច ៤លើក រថយន្តធំ ២លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់២នាក់ របួស០ក់ , បាត់ដំបង
៣លើក ស្លាប់៤នាក់ របួស៣នាក់ , កណ្តាល ២លើក ស្លាប់១នាក់ របួស១៣នាក់ និងខេត្តក្រចេះ ២លើក ស្លាប់១នាក់
របួស៣នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៧ថ្ងៃ គឺថ្ងៃទី១-១៧ ខែតុលា ឆ្នាំ២០១៨ កើត
ឡើងចំនួន ១៦១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០៥នាក់ របួសសរុប ៣១៥នាក់ របួសធ្ងន់ ២១៨នាក់ របួស
ស្រាល ៩៧នាក់ ។
លទ្ធផលត្រួតពិនិត្យរយៈពេល១៧ថ្ងៃរួមមាន ៖ មធ្យោបាយចូលគោលដៅ ៦២៥៣គ្រឿង (ម៉ូតូ៦៤ភាគរយ)
មធ្យោបាយល្មើស ១១៣៤គ្រឿង (ម៉ូតូ៨២ភាគរយ) , អប់រំ ១៦១គ្រឿង (ម៉ូតូ២៥ភាគរយ) , មធ្យោបាយពិន័យ
៩៧៣គ្រឿង (ម៉ូតូ៩៩ភាគរយ) ៕