អតីតអ្នកឃ្លាំមើលសង្គម និងនយោបាយ នៅកម្ពុជា លោក គឹម សុខ ដែលទើបនឹងទទួលបានសិទ្ធិជ្រកកោននយោបាយ
នៅក្រៅប្រទេស បានបន្តរិះគន់មកលើរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ។
បើតាមលោក គឹម សុខ បានរិះគន់ចំពោះប្រសាសន៍ដែលធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេល
ថ្មីៗនេះ យ៉ាងខ្លាំងនៅបរទេសពាក់ព័ន្ធនឹងការអះអាងថា ភាពក្រីក្រសម្រាប់ពលរដ្ឋកម្ពុជាមានការធ្លាក់ចុះខ្លាំង ។ បើតាម
លោក គឹម សុខ លើកឡើងថា ទាំងនេះគឺជាភាពក្លែងក្លាយប៉ុណ្ណោះ ។ លោកថា ចំពោះអាគារធំៗ និងខ្ពស់ៗដែល
កម្ពុជាកំពុងមាននាពេលសព្វថ្ងៃនេះ គឺគ្រាន់តែជាការធ្វើឡើងដើម្បីបិទបាំងភាពក្រីក្ររបស់ពលរដ្ឋ ។
លោក គឹម សុខ លើកឡើងបែបនេះ ៖ « ភាពក្រីក្រពលរដ្ឋកម្ពុជា បិទបាំងដោយទិន្នន័យមធ្យមភាគនៃកំណើនម៉ាក្
រូសេដ្ឋកិច្ចប្រមាណ៧%ក្នុង១ឆ្នាំ ដែលលំអដោយអាគារធំៗ មានក្បាលម៉ាស៊ីនកើបផល ជាអ្នកមានអំណាច ឧកញ៉ាបក្ស
ហ៊ុន សែន សហការជាមួយឈ្មួញជនជាតិចិន » ។
លោក គឹម សុខ អោយដឹងបែបនេះ ធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី៣១ ខែ
តុលា នេះ ខណៈរូបលោកកំពុងរស់នៅក្រៅប្រទេស និងក្រោយពេលដែលមេដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ
នេះ បានប្រ កាសអោយដឹងថា កាលឆ្នាំ២០០៤ អត្រានៃភាពក្រីក្រនៅកម្ពុជា មានដល់ទៅ៥៣ភាគរយឯណោះ ប៉ុន្តែ
នៅឆ្នាំ២០១៤ ក៏ធ្លាក់មកនៅត្រឹមតែ១៣.៥ភាគរយ។
លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្និដ្ឋានថា រយៈពេល៤ឆ្នាំមកនេះ ចាប់តាំងពីឆ្នាំ២០១៤
ដល់ឆ្នាំ២០១៨ យ៉ាងហោចណាស់ អត្រានៃភាពក្រីក្រនៅកម្ពុជា អាចនឹងធ្លាក់ចុះប្រមាណ៤ភាគរយបន្ថែមទៀត
៖ « ពេលនេះ អត្រានៃភាពក្រីក្ររបស់យើង នៅសល់ប្រហែល៩ភាគរយប៉ុណ្ណោះ »៕