របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ
ទី១២ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក(យប់៤
លើក) បណ្តាលឲ្យស្លាប់ ៩នាក់ របួសធ្ងន់ស្រាល ១២នាក់(ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់
១១នាក់(យប់៦នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះ
មានម៉ូតូ ១១គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង យានផ្សេងៗ២គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពី ល្បឿន ៥លើក(ស្លាប់៤នាក់) , មិនគោរពសិទ្ធិ២លើក(ស្លាប់០នាក់), ស្រវឹង ១លើក (ស្លាប់២នាក់) , មិនប្រ
កាន់ស្តាំ ២លើក (ស្លាប់១នាក់) , ប្រជែង ១លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ៤លើក , ផ្លូវលំ ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ
រួមមាន ម៉ូតូ ៧លើក រថយន្តតូច ៣លើក រថយន្តធំ ១លើក កង់ ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់២នាក់ របួស០ក់
,កំពត ២លើក ស្លាប់១នាក់ របួស៣នាក់ , កំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស២នាក់ , ត្បូងឃ្មុំ ១លើក ស្លាប់២នាក់ ,
សៀមរាប ១លើក ស្លាប់១នាក់ , បាត់ដំបង ២លើក ស្លាប់១នាក់ និងខេត្តមណ្ឌលគិរី ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១២ថ្ងៃ គឺថ្ងៃទី១-១២ ខែតុលា ឆ្នាំ២០១៨ កើត
ឡើងចំនួន ១៥៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨៦នាក់ របួសសរុប ២៥០នាក់ របួសធ្ងន់ ១៧៤នាក់ របួស
ស្រាល ៧៦នាក់ ៕