មេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអោយដឹងថា រដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំដោយរូបលោកសព្វថ្ងៃ នឹងនៅតែបន្តធ្វើប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅ
កម្ពុជា ។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីរដ្ឋាភិបាលអាមេរិកបានដាក់កម្រិតតឹងតែងអំពីទិដ្ឋាការ
(VISA) មកលើកម្ពុជាក៏ដោយ ក៏ លោក ហ៊ុន សែន ប្រមុខដឹកនាំបានសម្រេចបន្តប្រតិបត្តិការប្រកបដោយក្តីមេត្តា
ករុណាដើម្បីជួយដល់ពលរដ្ឋអាមេរិកាំងជាច្រើនដែលកំពុងរង់ចាំដំណឹងអំពីសាច់ញាតិខ្លួនដែលជាអតីតទាហ៊ាន
ដែលបានស្លាប់នឹងបាត់ខ្លួននៅលើទឹកដីកម្ពុជាក្នុងពេលសង្រ្គាមនាទសវត្សឆ្នាំ ៧០។
លើសពីនេះទៀត ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានលើកឡើងថា ការសម្រេចបន្តប្រតិបត្តិការនេះឡើងវិញ គឺ
លោក ហ៊ុន សែន បានផ្ញើលិខិតជាផ្លូវការតបជូនសមាជិកព្រឹទ្ឋសភា Doug Ericksen and តំណាងរាស្រ្ត Vincent
Buys នៅរដ្ឋ Washington State នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ដែលបានសរសេរសំបុត្រស្នើសុំអោយលោក
មេត្តាបន្តជួយដល់ពលរដ្ឋអាមេរិកាំង កាលពីថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ ៕