មន្រ្តីរបស់គណបក្សកាន់អំណាចនៅកម្ពុជានៅតែអះអាងអំពីការខិតខំធ្វើយ៉ាងណាកុំអោយមានការជាន់ឈ្លីចំពោះច្បាប់
រដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានលើកឡើងអោយដឹងថា ទោះស្ថិតក្នុងកាលៈទេសៈ និងបញ្
ហាយ៉ាងណាក៏ដោយ ក៏កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន នឹងការពារអោយបាននូវច្បាប់់រដ្ឋធម្មនុញរបស់
កម្ពុជា និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។
ក្រៅពីនេះទៀត គណបក្សប្រជាជនដែលកំពុងតែរងការចោទប្រកាន់ពីប្រទេសលោកសេរីជាច្រើនថា បានរំលោភសិទ្ធិ
មនុស្សយ៉ាងខ្លាំង បានប្រកាសប្តេជ្ញាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទោះបីក្រុមណាជនណានិយាយអ្
វីក្រៅពីនេះក៏ដោយ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ ក៏បានប្រកាសផងដែរថា វាគឺជាសិទ្ធិនិយាយរបស់ពួកគេនិយាយតែ
ប៉ុណ្ណោះ ទោះបីមានពាក្យមកលើកម្ពុជាក៏ដោយ ៕