ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុកសម្ដីលើកឡើងរបស់លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ទាក់ទងនឹងការប្រកាសមិនឱនក្បាលដាក់បរទេសនោះថា ជាសម្ដីគ្មានប្រយោជន៍ ។
ព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកឡើងទៀតថា តាំងពីដើមមក ការលើកឡើងផ្សេងៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន គឺមិនដែលអាចយកជាការបាននោះទេ ជាក់ស្ដែងណាស់ដូចជាការសន្យាការពារព្រៃឈើ ជាដើម ។ ព្រះអង្គបាន
សង្កត់អោយដឹងថា ការប្រកាសមិនឱនក្បាលដាក់បរទេស គឺអាចនឹងជាការឱនក្បាលដាក់បរទេសវិញ ។
ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងបែបនេះ ៖ « យើងអត់គួរជឿអ្វីដែលលោក ហ៊ុន សែន និយាយ ស្អីដែល ហ៊ុន សែន
និយាយ គឺវាផ្ទុយចម្រើនពរ វាផ្ទុយទាំងស្រុង ។ អ៊ីចឹងបានអាត្មាថា ការសម្រេចចិត្តចុងក្រោយមិនឱនក្បាលដាក់បរទេស
គឺជាការឱនក្បាលដាក់បរទេស » ។
ព្រះអង្គ ប៊ុត ប៊ុនតិញ មានព្រះថេរដីការលើកឡើងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេស
ប៊ុករបស់ព្រះអង្គផ្ទាល់ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៨ ខណៈដែលព្រះអង្គកំពុងមានព្រះវត្តមានគង់នៅ
សហរដ្ឋអាមេរិក ។
សារលើកឡើងរបស់ព្រះអង្គបែបរិះគន់នេះ ធ្វើឡើងក្រោយពេលដែលប្រមុខដឹកនាំគណបក្សប្រជាជន លោក ហ៊ុន សែន
បានប្រកាសជាសាធារណៈថា នឹងមិនអោនក្បាលដាក់បរទេសណាមួយ ឬក៏ដើម្បីជំនួយបន្តិចបន្តួច នាំអោយកម្ពុជា
វិនាស និងបាត់បង់សន្តិភាពនោះទេ ។
តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសជួបជាមួយនឹងនិស្សិត
ខ្មែរស្នាក់នៅ និងរៀនសូត្រនៅឯប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន បានលើក
ឡើងថា ទោះក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវបាត់បង់ការលើកលែងពន្ធពីសំណាក់សហគមន៍អឺរ៉ុបដែលជាទីផ្សារនាំ
ចេញមួយយ៉ាងធំសម្រាប់កម្ពុជាក៏ដោយចុះ ក៏កម្ពុជាមិនខ្វល់ និងមិនអោនក្បាលដើម្បីជំនួយទាំងនេះបន្តទៀតឡើយ ៕