មន្រ្តីរបស់គណបក្សកាន់អំណាចនៅកម្ពុជាបានចាត់ទុកថ្នាក់ដឹកនាំរបស់សហភាពអន្តរសភា IPU ដែលអនុញ្ញាតិអោយ
លោក សម រង្ស៊ី ចូលរួមប្រជុំនៅក្នុងសភា IPU ថា ជាការរំលោភសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជន លោក សុខ ឥសាន ថែមទាំងបានអះអាងថា ការអនុញ្ញាតិអោយមានវត្តមានប្រជុំ
របស់លោក សម រង្ស៊ី នៅក្នុងសភា IPU បែបនេះ គឺជាការបំពានយ៉ាងខ្លាំងថែមទៀតផង ទៅលើលើឯករាជ្យ និងអធិប
តេយ្យភាពជាតិកម្ពុជាយ៉ាងងងើល ។ លើសពីនេះទៀត លោកថែមទាំងចាត់ទុកថា នេះគឺជាការរំលោភលើច្បាប់អន្តរ
ជាតិផងដែរ ។
លោក សុខ ឥសាន អោយដឹងបែបនេះ ៖ « ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម រង្សី ចូលប្រជុំនៅក្នុងវេទិកា
IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិ
កម្ពុជាយ៉ាងងងើល ព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំIPU ត្រូវទទួលខុសត្រូវទាំងស្រុង » ។
ការលើកឡើងរបស់លោក សុខ ឥសាន បែបនេះ ក្រោយពេលដែលលោក សម រង្ស៊ី ត្រូវបានថ្នាក់ដឹកនាំរបស់សហភាព
អន្តរសភាហៅអោយចូលរួមប្រជុំ និងធ្វើសេចក្ដីថ្លែងការណ៍ផ្លូវការ ។
លោក សម រង្ស៊ី វិញ ដែលបានចូលរួមប្រជុំបានប្រកាសលើហ្វេសប៊ុករបស់ខ្លួនថា លោកជួបមេដឹកនាំ សភា IPU
ដើម្បីបង្ហាញប្រាប់គេពីស្ថានការណ៍ប្រទេសកម្ពុជា និង ប្រាប់គេពីករណីតំណាងរាស្ត្រកម្ពុជា ដែលសិទ្ធិរបស់ពួកគេ
ត្រូវបានរំលោភ ដោយរដ្ឋអំណាចក្រុងភ្នំពេញ ដែលពេលនេះតំណាងដោយរដ្ឋសភាក្លែងក្លាយ និងរដ្ឋាភិបាលមិនស្រប
ច្បាប់ ៕