អតីតមេដឹកនាំរបស់គណបក្សប្រឆាំងនៅកម្ពុជាកាលពីអាណត្តិទី៥ លោក សម រង្ស៊ី បានបន្តធ្វើការចោទប្រកាន់ទៅលើមេ
ដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជាបច្ចុប្បន្ននេះថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង ។
មិនត្រឹមតែមេដឹកនាំជាន់ខ្ពស់មួយរូបប៉ុណ្ណោះទេ ដែលលោក សម រង្ស៊ី ចោទប្រកាន់នោះ ក្នុងនោះ ក៏មានក្រុមគ្រួសារ និង
បក្ខពួកមេដឹកនាំជាន់ខ្ពស់របស់កម្ពុជាផងដែរ ។
លោក សម រង្ស៊ី បានលើកឡើងថា ពួកគេទាំងនោះ បានយកលុយដ៏សន្ធឹកសន្ធាប់ ដែលពួកគេបានមកពីការកាប់បំផ្លាញ
ព្រៃឈើ ការលក់ទ្រព្យសម្បត្តិជាតិដទៃទៀត និងការប្លន់ដីប្រជារាស្ត្រ ពួកគេយកលុយទាំងនោះទៅទិញមាស ដែលគេនាំ
ចូលមករាប់រយតោនពីបរទេស។
លោក សម រង្ស៊ី លើកឡើងបែបនេះ ៖ « មេដឹកនាំពុករលួយ នៅប្រទេសកម្ពុជា ក្រុមគ្រួសារ និងបក្ខពួករបស់គេ យក
លុយដ៏សន្ធឹកសន្ធាប់ ដែលពួកគេបានមកពីការកាប់បំផ្លាញព្រៃឈើ ការលក់ទ្រព្យសម្បត្តិជាតិដទៃទៀត និងការប្លន់ដីប្រ
ជារាស្ត្រ ពួកគេយកលុយទាំងនោះទៅទិញមាស ដែលគេនាំចូលមករាប់រយតោនពីបរទេស » ។
ការបន្តចោទប្រកាន់ទៅលើមេដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជាពីសំណាក់ លោក សម រង្ស៊ី បែបនេះ ធ្វើឡើង
នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២ ខែតុលា ម្សិលមិញនេះ អមដោយវីដេអូមួយឃ្លីប
របស់លោក អេឡិច ដែលជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាអោយចាកចេញកាលពីប៉ុន្មាន
ឆ្នាំមុន ។
បើតាមលោក សម រង្ស៊ី រដ្ឋាភិបាលបានលាងលុយកខ្វក់របស់ពួកគេ និងពុករលួយទាំងនោះ ក្នុងខណៈដែលប្រជារាស្ត្រ
កំពុងតែក្ររហេមរហាម។
លោកបញ្ជាក់ទៀតថា ការលាងលុយកខ្វក់ជាទូទៅ គឺសំដៅទៅវិធីផ្សេងៗ ដែលជនទុច្ចរិតប្រើប្រាស់ដើម្បីបង្វែងដាន
និងដើម្បីបិទបាំងប្រភពដើមពិតនៃលុយ ដែលបានមកពីអំពើឧក្រិដ្ឋច្រើនបែបយ៉ាង ៕