ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឹតម៉ាត់ ចំពោះជនទាំងឡាយណាមួយ
ដែលឆ្លៀតឱកាសដើរបោកប្រាស់ ដោយការសន្យារត់ការអោយប្រឡងចូលធ្វើជាគ្រូបង្រៀន ។
ការព្រមានដោយក្រសួងអប់រំនេះ ធ្វើឡើង ក្រោយការទទួលបានព័ត៌មានថា មានការដើរបោកបញ្ឆោតលើករណីនេះ ពី
សំណាក់ជនឆ្លៀតឱកាសមួយចំនួន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលវិទ្យុ
សម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅរសៀលថ្ងៃទី៣ ខែតុលា នេះ ។