របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១៧លើក(យប់៨លើ
ក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់២៣នាក់ (ស្រី៩នាក់) និងរងរបួសស្រាល៩នាក់(ស្រី២
នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣០នាក់ ( យប់១៤នាក់)។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈល្មើសល្បឿន៤លើក(ស្លាប់១នាក់),ប្រជែង
២លើក(ស្លាប់២នាក់),មិនគោរពសិទ្ធ៤លើក(ស្លាប់២នាក់),មិនប្រកាន់ស្តាំ៣លើក(ស្លាប់១នាក់),កត្តយានយន្ត១លើក
,ស្រវឹង៣លើក។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៣៣គ្រឿង រួមមានៈ ម៉ូតូ
២២គ្រឿង, រថយន្តតូច ១០គ្រឿង, រថភ្លើង១គ្រឿង។
យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១១លើក, រថយន្តតូច៦លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៩លើក,
ផ្លូវខេត្ត ៦លើកនិងផ្លូវលំ ២លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ខេត្តកំពង់ឆ្នាំ ១លើក ស្លាប់១នាក់ របួស១នាក់,ខេត្តកណ្តាល
២លើក ស្លាប់១នាក់(ស្រី) របួស៣នាក់(ស្រី២នាក់),កំពង់ស្ពឺ២លើក ស្លាប់១នាក់ របួស៨នាក់(ស្រី៦នាក់),កំពង់ធំ ២
លើក ស្លាប់១នា់ របួស៣នាក់,តាកែវ ១លើក ស្លាប់១នាក់(ស្រី) របួស១នាក់ និងខេត្តពោធិ៍សាត់ ១លើក ស្លាប់១នាក់
របួស១នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ
២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៣លើក បណ្តាលឱ្យស្លាប់២៨នាក់, របួសសរុប ៨៥នាក់, របួស
ធ្ងន់៦៥នាក់,របួសស្រាល ២០នាក់៕