អតីតប្រមុខដឹកនាំរបស់គណក្សប្រឆាំងនៅកម្ពុជាកាលពីអាណត្តិទី៥ លោក សម រង្ស៊ី បានបន្តចោទប្រកាន់ទៅលើលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចថា មិនខ្វល់នឹងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួនឯង ។
លោក សម រង្ស៊ី ដែលកំពុងតែសំងំរស់នៅក្រៅប្រទេសនៅឡើយបានលើកឡើងថា មេដឹកនាំគណបក្សប្រជាជន គឺលោក
ហ៊ុន សែន ជាមនុស្សកំសាក និងថោកទាបជាទីបំផុត ពីព្រោះគាត់ប្រើអំណាចផ្តាច់ការរបស់គាត់ ដើម្បីចាប់ប្រជារាស្ត្រ
ធ្វើជាចំណាប់ខ្មាំងរបស់គាត់។
លោក សម រង្ស៊ី លើកឡើងបែបនវ ៖ « ហ៊ុន សែន ជាមនុស្សកំសាក និងថោកទាបជាទីបំផុត ពីព្រោះគាត់ប្រើអំណាច
ផ្តាច់ការរបស់គាត់ ដើម្បីចាប់ប្រជារាស្ត្រ ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ហើយគាត់បង្ខំឲ្យប្រជារាស្ត្រ ទទួលទណ្ឌកម្មអន្តរ
ជាតិជំនួសគាត់ » ។
លើសពីនេះទៀត លោកសម រង្ស៊ី ថែមទាំងបានចោទប្រកាន់លោក ហ៊ុន សែន ថា កំពុងតែរស់នៅសោយសុខជាមួយ
ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅទាំងវេទនា ។
ជាងនេះទៀត លោក សម រង្ស៊ី ថែមទាំងចោទថា លោក ហ៊ុន សែន និងបក្ខពួកប្រមូលបានទ្រព្យសម្បត្តិកប់ពពក ដោយ
លួចជាតិ និងលក់ជាតិតាមតែអំពើចិត្តរបស់ពួកគេ។
បើតាមអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ដើម្បីឲ្យកម្ពុជារួចផុតពីទុក្ខសោកគ្រប់បែបយ៉ាង ប្រជារាស្ត្រខ្មែរ
ទាំងមូល មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ត្រូវតែដក ហ៊ុន សែន ចេញ ជាបន្ទាន់ បើយើងចង់ឲ្យជាតិយើង មាន
ជីវិតរុងរឿងទៅមុខ ៕