ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងពេលយប់ នៅ
រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរឹតបន្តឹងពិនិត្យអ្នកបើកបរយានយន្ត នៅតាម
គោលដៅ មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតរបស់ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ
នគរបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ។
តាមលិខិតរបស់ឧត្តមសេនីយ៍ឯក ស ថេត បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវ
គោក ពិសេសចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងនៅពេលយប់ សំដៅកាត់បន្ថយករណីគ្រោះ
ថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរយានយន្តមានជាតិស្រវឹង នៅត្រីមាសទី០៤ ឆ្នាំ២០១៨ (ខែតុលា, ខែវិច្ឆិកា
ខែធ្នូ) ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធី និងគោលដៅត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី
ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពល នៃជាតិស្រវឹងពេលយប់ នៅរាជធានីភ្នំពេញ។
ក្នុងនោះ០១យប់ ត្រួតពិនិត្យ០៧គោលដៅ (មានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក០១គោលដៅ, ខណ្ឌ០៦
គោលដៅ ផ្លាស់ប្តូរវិលជុំ០១យប់ ០៦ខណ្ឌ)៕