អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ប្រទេសកម្ពុជាបានបោះជំហ៊ានយ៉ាងធំប្រកបដោយ សក្ដានុពល
ភាព ថាមពល និង ប្រសិទ្ធភាព ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
បើតាមលោក ផៃ ស៊ីផាន បានធ្វើការបញ្ជាក់អោយដឹងថា គឺមានតែបរទេសទេ ដែល បំបែកខ្មែរ ។ លោកបន្តថា បរទេស
នេះហើយ ដែលនាំកម្ពុជាឲ្យបម្រើមនោគមវិជ្ជានៃផលប្រយោជន៍ ភូមិសាស្រ្ត នយោបាយ ក្នុងការប្រកួតប្រជែងអំណាច
និងឥទ្ធិពលរបស់គេ នោះ រាប់ទាំងអ្នកជិតខាង និងបរទេសឯនាយសមុទ្រផង។ លោក ផៃ ស៊ីផាន សង្កត់ថា នេះជាប្រវត្
តិសាស្រ្ដមួយ ដ៏ឈឺចាប់បំផុត ។
បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនេះបានលើកឡើងថា ប្រទេសខ្មែរយើងទេដែលជាអ្នកបានធ្វើការបង្កើតបាននូវ
កិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីជម្លោះប្រដាប់អាវុធ នៅទីក្រុងប៉ារីស ៕