ប្រមុខដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់រដ្ឋាភិបាល
កម្ពុជាទៅគោរពវិញ្ញាណក្ខន្ធរបស់សពអតីតប្រធានាធិបតីរបស់ប្រទេសវៀតណាម ។
ដំណើររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ។
លោក ត្រាន់ ដាយក្វាង ( Tran Dai Quang) ដែលជាអតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល
បានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។
បើតាមការប្រកាសដោយហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងថា ឥស្សរៈជនកម្ពុជាដែលបានអញ្ជើញ
អមដំណើរលោក ហ៊ុន សែន នេះ រួមមាន លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី ម៉ែន
សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួន
ទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក្រៅពីការគោរពវិញ្ញាញក្ខន្ធនេះ លោក ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម និង
ក្រុមគ្រួសារ ព្រមទាំងសរសេរនៅលើក្រាំងចូលរួមរំលែកទុក្ខ។ នៅរសៀលថ្ងែដដែលនេះដែរ លោក នាយករដ្ឋមន្ត្រីកម្ពុជា
ក៏នឹងទទួលជួបពិភាក្សាការងារជាមួយលោក លី ណាក់យៀន (Lee Nak-yeon) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ តាម
ការស្នើសុំរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ៕