របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ
ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៤
លើក) បណ្តាលឲ្យស្លាប់ ៧នាក់ របួសធ្ងន់ស្រាល ២៣នាក់(ស្រី៨នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់
១៤នាក់(យប់១១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះ
មានម៉ូតូ ១០គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ៣គ្រឿង យានផ្សេងៗ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាល
មកពី ល្បឿន ៤លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់១នាក់), មិនប្រកាន់ស្តាំ២លើក ស្លាប់៣លើក ,
ប្រជែង ១លើក (ស្លាប់១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៦លើក ផ្លូវខេត្ត ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥
លើក រថយន្តតូច ២លើក រថយន្តធំ ១លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ២លើក ស្លាប់៣នាក់ របួស៤ក់ ,
ណ្តាល១លើក ស្លាប់២នាក់ , ភ្នំពេញ ១លើក ស្លាប់១នាក់ របួស៤នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៣០ថ្ងៃ គឺថ្ងៃទី១-៣០ ខែកញ្ញា ឆ្នាំ២០១៨ កើត
ឡើងចំនួន ២៥០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៣១នាក់ របួសសរុប ៣៣២នាក់ របួសធ្ងន់ ២៥១នាក់ របួស
ស្រាល ៨១នាក់ ៕