ប្រមុខដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ លើកឡើង
ដោយការចោទប្រកាន់ទៅលើក្រុមគណបក្សប្រឆាំងថា ចូលចិត្តវាយប្រហារទៅលើរដ្ឋាភិបាលរបស់លោក ដើម្បីផល
ចំណេញនយោបាយ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលរូបលោកបានអញ្ជើញជួបសំណេះសំណាល
សួរសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ។
ថ្លែងនៅក្នុងឱកាសខាងលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកក្រុមប្រឆាំងតែងតែកេង
ចំណេញខាងនយោបាយ តាមរយៈការវាយប្រហារ លើរាជរដ្ឋាភិបាល ពាក់ព័ន្ធតម្លៃកសិផល ដោយពេលទៅជួបអាជីវករ
សន្យាបញ្ចុះតម្លៃកសិផល តែពេលជួបកសិករ សន្យាដំឡើងថ្លៃកសិផលទៅវិញ។
លោកប្រមុខដឹកនាំបក្សប្រជាជនរូបនេះ បានលើកឡើងថា ក្រុមប្រឆាំងតែងតែដើរបោកប្រាស់ យកលុយរបស់ប្រជាពលរ
ដ្ឋខ្មែរ រស់នៅក្រៅប្រទេស តាមរយៈការសន្យាផ្ដល់តំណែង ពេលឈ្នះឆ្នោត ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះ
អាងថា នេះគឺគ្រាន់តែជាការភូតភរកុហកសុទ្ធសាធ។
យ៉ាងណាក៏ដោយចុះ ថ្លែងនៅក្នុងឱកាសខាងលើនេះ លោកនាយករដ្ឋមន្រ្តីនៃកម្ពុជាអាណត្តិទី៦ថ្មីនេះ បានប្រកាសបញ្ជាក់
ជាថ្មីម្ដងទៀតថា ដរាបណាសម្ដេចនៅបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តី នឹងមិនយកពន្ធលើដីធ្លី និងស្រែចម្ការ ដែលប្រជា
ពលរដ្ឋ កំពុងអាស្រ័យផលជាដាច់ខាត ៕