ប្រមុខដឹកនាំរបរ់សរដ្ឋាភិបាលនៃគណបក្សប្រជាជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលនៃប្រទេស
អាល្លឺម៉ង់ នៅតែរីករាយ ក្នុងការសហការ និងបន្តគាំាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងទៀតថា អាល្លឺម៉ង់រីករាយបន្តគាំទ្រ ហើយត្រៀមខ្លួនជាស្រេចក្នុងការជួយ
ជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិ
បត្តិការដទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។
ការញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ នៅលើហ្វេសប៊ុករបស់លោក ក្រោយបញ្ចប់ជំនួបរវាងរូបលោកជា
មួយនឹង Markkus Benjamin Koob សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២០ កញ្ញា
ម្សិលមិញនេះ ។
ជាមួយនឹងការលើកឡើងអំពីការកោតសរសើររបស់សមាជិកសភានៃប្រទេសអាល្លឺម៉ង់រូបនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន បានបញ្ជាក់ថា ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ រដ្ឋាភិបាលលោកនឹងបន្តខិតខំធ្វើយ៉ាងណាដើម្បីរក្សាស្ថេរភាព
ម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសង្គម។
លោកថែមទាំងអះអាងថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែល្អរឹង
មាំថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕