របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី
២១ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក(យប់៥លើក)
បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៨នាក់(ស្រី២នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៦នាក់(យប់៤នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមាន
ម៉ូតូ ៨គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងកង់ ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមក
ពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ១លើក និងប្រជែង ២លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៧លើក ផ្លូវខេត្ត ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤
លើក រថយន្តតូច ៣លើក រថយន្តធំ ១លើក និងកង់ ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកំពង់
ចាម ២លើក ស្លាប់១នាក់ របួស១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២១ថ្ងៃ គឺថ្ងៃទី១-២១ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើង
ចំនួន ១៦៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៥នាក់ របួសសរុប ២២២នាក់ របួសធ្ងន់ ១៦៨នាក់ របួសស្រាល
៥៤នាក់ ៕