រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វែង សាខុន បានធ្វើលិខិតមួយស្នើសុំទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា គឺលោកនាយក
រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើការលើកលែងពន្ធ និងអាករលើតម្លៃបន្ថែម (VAT) សម្រាប់គ្រឿងយន្ដកសិកម្មគ្រប់ប្រភេទ និង
គ្រឿងបន្លាស់ ។
ក្នុងលិខិតដែលផ្ញើជូនទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយរដ្ឋមន្រ្តីក្រសួងកសិកម្មដែលវិទ្យុសម្លេងព្រះសង្ឃ
ឯករាជ្យទទួលបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះ បានបញ្ជាក់អោយដឹងថា បញ្ហាប្រឈមអំពីការចំណាយថ្លៃដើម ផលិត
កម្មកសិកម្មមានកម្រិតខ្ពស់ ដែលបានធ្វើឲ្យប្រជាកសិករ ទទួលបានប្រាក់ចំណេញទាប ដែលបណ្ដាលមកពីធាតុចូលក
សិកម្ម មានតម្លៃខ្ពស់ ដែលធាតុចូលកសិកម្មទាំងនោះ ភាគច្រើនជាឧបករណ៍ បរិក្ខារ គ្រឿងបន្លាស់គ្រឿងយន្ដ និងឧបក
រណ៍កសិកម្ម នាំចូលពីបរទេស ៕