ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានអោយដឹងថា ស្ថានភាពរបស់លោក គឹម
សុខ នាពេលនេះ កំពុងស្ថិតក្នុងការគម្រាមកំហែងនៅឡើយ ។
អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំបណ្ដោះអាសន្ន
ក្រោយការឃុំខ្លួនអស់រយៈពេលជាច្រើនខែ ក្រោមបណ្ដឹងរបស់មេធាវីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបទបរិ
ហាកេរ្តិ៍ ។ ប៉ុន្តែលោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី ក្រោយ
ការបន្តរិះគន់ឥតសំចៃមាត់ ទោះបីទើបចេញពីពន្ធនាគារក៏ដោយចុះ ។
ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលគង់នៅសហរដ្ឋអាមេរិកបានអះអាងតាមរយៈការផ្សាយបន្តផ្ទាល់ចេញពីបណ្ដាញសង្គមគណនី
ហ្វេសប៊ុករបស់ព្រះអង្គថា លោក គឹម សុខ ពិតជាស្ថិតក្នុងស្ថានភាពមួយគម្រាមកំហែងខ្លាំងដែលមិនអាចប្រាប់ពីទីតាំង
ដែលលោក គឹម សុខ កំពុងស្នាក់នៅបណ្ដោះអាសន្ននាពេលនេះបានឡើយ ។
ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងបែបនេះ ៖ « ញាតិញោមប្រុសស្រីខ្មែរយើងហាក់ដូចជាប្រើប្រាស់អាម្មណ៍ មនោសញ្ចេតនា
រំជើបរំជួលរុករកការពិត ដែលជាការមិនបានប្រយោជន៍ក្នុងការបង្ហាញការពិតនោះ ។ ការពិតដូចជាមានអ្នកចង់អោយនិយា
យប្រាប់ថា គឹម សុខ នៅកន្លែងណា គឹម សុខ យ៉ាងម៉េចហើយ? រឿងទាំងអស់នឹង គឺជារឿងមួយដែលមិនមែនជាពេល
វេលា ត្រូវយើងធ្វើការបកស្រាយជូនអោយញាតិញោមបានដឹងទេ ព្រោះ គឹម សុខ កំពុងតែស្ថិតក្នុងភាពគម្រាមកំហែង » ។
កាលពីថ្ងៃទី១ កញ្ញា កន្លងទៅថ្មីៗនេះ អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក គឹម សុខ ដែលទើប ចេញពីពន្ធនាគារ
ហើយនិយាយរិះគន់មកលើរាជរដ្ឋាភិបាល ឥតសន្សំចៃមាត់នោះ បាននាំកូនស្រីអាយុ៦ឆ្នាំទៅរស់នៅកន្លែងមានសុវត្ថិ
ភាព ៕