របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី២៣
ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក(យប់៦លើក)
បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់(ស្រី២នាក់) របួសធ្ងន់ ៧នាក់(ស្រី១នាក់) របួសស្រាល ២នាក់(ស្រី១នាក់) មិនពាក់
មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១៦នាក់ (យប់៤លើក) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមាន
ម៉ូតូ ១៣គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធំ ៦គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមក
ពី ល្បឿន ៣លើក(ស្លាប់៤នាក់), មិនគោរពសិទ្ធិ ៤លើក(ស្លាប់២នាក់), មិនប្រកាន់ស្តាំ ១លើក(ស្លាប់២នាក់) ប្រជែង
១លើក និងបត់គ្រោះថ្នាក់ ២លើក(ស្លាប់១នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៥លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ
រួមមាន ម៉ូតូ ៦លើក រថយន្តតូច ២លើក រថយន្តធំ ៣លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស១នាក់, បន្ទាយមាន
ជ័យ ១លើក ស្លាប់២នាក់(ស្រី១នាក់) របួស១នាក់(ស្រី), ព្រះសីហនុ ១លើក ស្លាប់២នាក់, កំពង់ឆ្នាំង ២លើក ស្លាប់១
នាក់ របួស៤នាក់(ស្រី១នាក់), កំពង់ចាម ១លើក ស្លាប់១នាក់(ស្រី) និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៣ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន
១៨៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៨៨នាក់ របួសសរុប ២៤២នាក់ របួសធ្ងន់ ១៨២នាក់ របួសស្រាល ៦០នាក់ ៕