ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ មហាសន្និបាត
នៅឯអង្គការសហប្រជាជាតិ ស្ថិតនៅសហរដ្ឋអាមេរិក ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងការបរទេស និង
សហប្រតិបត្តិការអន្តរជាតិ ។
តាមរយៈសេចក្ដីប្រកាសថ្មីមួយរបស់ក្រសួងការបរទេស ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅថ្ងៃទី២៤ ខែ
កញ្ញា ឆ្នាំ ២០១៨ នេះ បានបញ្ជាក់អោយដឹងថា ដំណើរទស្សនៈកិច្ចដើម្បីទៅចូលរួមកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន នេះ នឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨ ៕