របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១៣លើក(យប់៧
លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ (ប្រុស) រងរបួសធ្ងន់១៦នាក់ (ស្រី៣នាក់)និងរបួសស្រាល៤នាក់(ស្រី១នាក់
)។ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍២១នាក់(យប់១០នាក់)។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៦លើក (ស្លាប់៤នាក់), មិន
គោរពសិទ្ធ ៣លើក(ស្លាប់ម្នាក់),ស្រវឹង ១លើក(ស្លាប់១នាក់),ប្រជែង១លើក,បត់គ្រោះថ្នាក់២លើក(ស្លាប់២នា
ក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ២៦គ្រឿង រួមមាន
ម៉ូតូ ចំនួន១៧គ្រឿង,រថយន្តធុនតូច ចំនួន៧គ្រឿង និងរថយន្តធំ ២គ្រឿង។
យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៩លើក, រថយន្តធុនតូច ចំនួន៣លើក, រថយន្តធុនធំ ១លើក។គ្រោះថ្នាក់នៅលើ
ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៩លើក, ផ្លូវខេត្ត ៤លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១លើក ស្លាប់ម្នាក់ របួស១នាក់,កំពង់ស្ពឺ២លើក
ស្លាប់២នាក់ របួស២នាក់,ព្រះសីហនុ ១លើក ស្លាប់១នាក់,កំពត១លើក ស្លាប់១នាក់ របួស១នាក់(ស្រី),កំពង់ចាម
១លើក ស្លាប់១នាក់ របួស១នាក់,រតនគិរី១លើក ស្លាប់១នាក់ របួស១នាក់និងខេត្តតាកែវ ១លើក ស្លាប់១នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល២៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា
ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន១៩៧លើក ស្លាប់ចំនួន៩៦នាក់ របួសសរុបចំនួន២៦២នាក់ របួសធ្ងន់១៩៨នាក់
របួសស្រាលចំនួន៦៤នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី២៣ ខែកញ្ញា ដល់
ម៉ោង១៤ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន៖មធ្យោបាយចូលគោលដៅ ២,៥៥៧ គ្រឿង (ម៉ូតូ៥៤%) , មធ្យោ
បាយល្មើស ៣០៧គ្រឿង (ម៉ូតូ៧០%), អប់រំ ៩៥គ្រឿង (ម៉ូតូ៣៦%), ពិន័យ ២១២គ្រឿង (ម៉ូតូ១០០%) ៕