អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា មិនបានខ្វាយ
ខ្វល់ចំពោះបញ្ហាកម្ពុជា និងជាពិសេសចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជាសោះនោះឡើយ ។
បើតាមលោក សម រង្ស៊ី បានបញ្ជាក់អោយដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុខចិត្តអោយសហគមន៍អឺរ៉ុបដែល
ជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំទំនិញចេញនោះ ដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាខ្លួនឯង ក៏មិនព្រមផ្លាស់ប្ដូរជំហរ និង
ឥរិយាបទរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ដូចជាការចាប់ខ្លួនមេដឹកនាំគណបក្ស
ប្រឆាំងឃុំខ្លួនជាដើម ។
តាមរយៈទំព័របណ្ដាញសង្គមហ្វេសប៊ុកកាលពីពេល៥ថ្ងៃមុននេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួ នរស់នៅឯ
ក្រៅប្រទេស បានហៅទង្វើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះថា ជាទង្វើសម្រាប់មនុស្សជនពាលតែ
ប៉ុណ្ណោះ ។ ការហៅបែបនេះ ដោយសារតែការចោទថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនព្រមខ្វល់ខ្វាយនឹងសុខ
ទុក្ខប្រជាជនកម្ពុជាសម្រាប់បច្ចុប្បន្ន និងអនាគត ។
លោក សម រង្ស៊ី បញ្ជាក់បែបនេះ ៖ « ពេលនេះ យើងឃើញទឹកចិត្តដ៏ខ្មៅកខ្វក់ របស់ ហ៊ុន សែន ហើយ ! ជនពាល
នេះ សុខចិត្តឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម មកលើប្រទេសកម្ពុជា ពីព្រោះខ្លួនគាត់មិនព្រមផ្តល់សិទ្ធិសេរីភាព ជូន
ប្រជារាស្ត្រខ្មែរវិញ ជាពិសេស លោក កឹម សុខា ដែលជាអ្នកស្នេហាជាតិ ពិតប្រាកដ » ។
បើតាមអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះបានអះអាងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លួនគាត់ ដែលជាជន
ក្បត់ជាតិពិតប្រាកដ គាត់ដើរចោទប្រកាន់អ្នកស្នេហាជាតិ ថាជាជនក្បត់ជាតិ ដើម្បីបិទបាំងទង្វើក្បត់ជាតិរបស់ខ្លួន
គាត់ ដូចជាការកាត់ទឹកដីខ្មែរ (កោះត្រល់ ជាដើម) ឲ្យទៅយួន និងការប្លន់ដីធ្លីពីប្រជារាស្ត្រខ្មែរ យកទៅឲ្យចិន៕