ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានចេញអនុក្រឹត្យផ្ទេរ និង
តែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិកម្ពុជា ចំនួន ០៣រូប ជាអគ្គស្នងការរងនគរបាលជាតិ ។ នេះបើតាមអនុក្រឹត្យដែល
វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។
អនុក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិកម្ពុជា ចំនួន ០៣រូប រួមមាន ៖
១.លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អត្តលេខ ០២១០ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ទៅជា អគ្គស្នង
ការរងនគរបាលជាតិ ។
២.លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អត្តលេខ ០៦៧៧ ពីប្រធានសេនាធិការ ទៅជា អគ្គស្នងការរងនគរបាល
ជាតិ ។
៣.លោកឧត្តមសេនីយ៍ឯក តេង សួន អត្តលេខ ០៧២៦២ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ទៅជា
អគ្គស្នងការរងនគរបាលជាតិ ៕