ពលករខ្មែរម្នាក់ពេលជិះម៉ូតូត្រឡប់ពីធ្វើការវិញត្រូវបានក្មេងស្ទាវជាជនជាតិថៃមួយក្រុមជិះម៉ូតូតាមព្រួតវាយបណ្តាលឲ្យរង
របួសធ្ងន់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ហេតុការណ៍ខាងលើកើតឡើងនៅខេត្តឈុនបុរី
ប្រទេសថៃ កាលពីម៉ោង១០យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមវេបសាយនគរបាលកម្ពុជា ។
តម្រួតថៃបានប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ ភក្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជាជាង មានស្រុក
កំណើត នៅភូមិឃីឡែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុនោះពេលដែលជនរងគ្រោះកំពុងជិះម៉ូតូវិលត្រឡប់
ពីធ្វើការវិញស្រាប់តែមានក្មេងជនជាតិថៃ១ក្រុមជិះម៉ូតូតាមព្រួតវាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ពេលជនរងគ្រោះ
គេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តឈុនបុរី បន្ទាប់មកក៏បានស្លាប់នៅម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាក្រោយពីកើតហេតុហើយភាគីថៃបានដឹកសពតាមរថយន្តបញ្ជូនមកកម្ពុជាតាម
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពឲ្យសាច់ញាតិនាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។បើតាមសាច់ញា
តិជនរងគ្រោះប្រាប់ថាក្រុមក្មេងស្ទាវដែលវាយសម្លាប់ជនរងគ្រោះនោះគេសង្ស័យជាអំពើឃាតកម្មក្មេងស្ទាវ១ក្រុមនោះ
ត្រូវបានសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ហើយប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។សពត្រូវ
បានសាច់ញាតិជួលរថយន្តដឹកបន្តពីលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅកាន់លំនៅដ្ឋានដើម្បី
ធ្វើបុណ្យតាមប្រពៃណីវិញហើយ៕