ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាច លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកកំពុងជម្រុញគោលនយោបាយ
អភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ដើម្បីវិវឌ្ឍន៍ឈានទៅប្រទេសមានប្រាក់ ចំនូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ៣០
២៣ ។
បើតាមលោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏នឹងសម្រេចទិសដៅក្លាយជាប្រទេសដែលមានប្រាក់ចំនូល ខ្ពស់នៅក្នុង
ឆ្នាំ២០៥០។ លោកបញ្ជាក់អោយដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងពង្រាយរោងចក្រ សហគ្រា តាមបណ្តា
លខេត្តនានា ដើម្បីបង្កើនផលិតផលឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខមកបន្តអំពាវនាវឲ្យរោងចក្រ សហគ្រា និងកម្មករ ត្រូវបន្តរួម
គ្នារក្សាសន្តិភាព និងត្រូវចាត់ទុករោងចក្រជាសហគមន៍ដ៏ល្អមួយ ដែលម្ចាស់រោងចក្រ និងកម្មករនិយោជិត ចេះរួមរស់ជា
មួយគ្នាគោរពយោគយល់គ្នាទៅវិញទៅមក និងត្រូវរួមគ្នារក្សាការងារឲ្យបានគង់វង្ស។
លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី បានធ្វើការអំពាវនាវសារជាថ្មីឲ្យរោងចក្រ សហគ្រា មួយចំនួនដែលមិនបានចុះ
បញ្ជីរ សូមមកចុះបញ្ជីរ ដើម្បីផ្តល់ឱកាសឲ្យកម្មករនៃរោងចក្រ របស់ខ្លួន ទទួលបានសេវាគាំពារសង្គម ដោយមិនគិតថ្លៃ
សេវាព្យាបាលជំងឺ និងស្ត្រីដែលឆ្លងទន្លេ ជាដើម ៕