របាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី
១៩ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៤លើក)
បណ្តាលឲ្យស្លាប់ ៣នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១០
នាក់(យប់៣នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមាន
ម៉ូតូ ១៤គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមក
ពី ល្បឿន ៤លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ៣លើក, មិនប្រកាន់ស្តាំ ២លើក(ស្លាប់១នាក់) និងប្រជែង ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួម
មាន ម៉ូតូ ៧លើក រថយន្តតូច ១លើក រថយន្តធំ ១លើក និងគោយន្ត ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣លើក ស្លាប់១នាក់ របួស៣នាក់, ស្ទឹងត្រែង ២
លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៩ថ្ងៃ គឺថ្ងៃទី១-១៩ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើង
ចំនួន ១៥៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧១នាក់ របួសសរុប ២០៦នាក់ របួសធ្ងន់ ១៥៧នាក់ របួសស្រាល
៤៩នាក់ ៕